យុទ្ធនាការ “ទទួលចិញ្ចឹមមនុស្សពេញវ័យ” នៅជប៉ុន
ហេតុអ្វីបានជាភាគច្រើនករណីទទួលចិញ្ចឹមនៅជប៉ុនជាបុរស និងជាមនុស្សដែលពេញវ័យ?
នៅពេលរំលឹកដល់ពាក្យ “ទទួលចិញ្ចឹម” មនុស្សជាច្រើនគិតភ្លាមដល់កុមារ។ ថ្វីត្បិតតែជប៉ុនជាប្រទេសដែលមានអត្រាទទួលចិញ្ចឹមខ្ពស់ជាងគេលើពិភពលោក ភាគច្រើនករណីទទួលចិញ្ចឹមមិនមែនកុមារនោះទេ ប៉ុន្តែជាបុរសពេញវ័យ។
ដើម្បីគោលបំណងអ្វី? សម្រាប់បិទបាំងអំពើផិតក្បត់ ឬគេចពន្ធមរតក? ម្ចាស់អាជីវកម្មគ្រួសារមិនចង់ផ្ទេរមរតកទៅអោយដែលខ្ជិលច្រអូស ដូច្នេះទទួលចិញ្ចឹមកូនម្នាក់ទៀតដែលល្អជាងឬ?
នៅជប៉ុននិយមន័យទទួលចិញ្ចឹម 養子縁組 (Youshin engumi) ប៉ុន្តែអ្វីដែលជនជាតិជប៉ុនអនុវត្តខុសពីការគិតរបស់អ្នក។
ការទទួលចិញ្ចឹមក្លាយជាយុទ្ធសាស្ត្រអាជីវកម្ម
នៅប្រទេសជប៉ុនមានកត្តាជាច្រើនជះឥទ្ធិពលដល់គ្រួសារដូចជា ទំនើបកម្ម បច្ចេកវិទ្យា និងសង្រ្គាម។ រចនាសម្ព័ន្ធគ្រួសារច្រើនជំនាន់ចាប់ផ្តើមដួលរលំ នៅពេលដែលសមាជិកគ្រួសារសម្រេចចិត្តបំបែកខ្លួន។ មូលធននិយមជាទម្រង់សេដ្ឋកិច្ចឈានមុខគេនៅជប៉ុន ដែលជំរុញកំណើនអាជីវកម្មគ្រួសាររីកចម្រើនបន្ថែម។ ជាពេលដែលការទទួលចិញ្ចឹមមនុស្សពេញវ័យក្លាយទៅជាយុទ្ធសាស្ត្រអាជីវកម្ម។
ហេតុអ្វីត្រូវឆ្លងកាត់នីតិវិធីទទួលចិញ្ចឹមស្មុគស្មាញគ្រាន់តែដើម្បីកំណត់ CEO បន្ទាប់? ចូរចងចាំថាជនជាតិជប៉ុនផ្តោតសំខាន់លើបុព្វបុរស និង “នាមត្រកូល” គ្រួសារ។ ប្រព័ន្ធអត្រានុកូលដ្ឋាន 戸籍 (こせき; koseki) របស់ជប៉ុននៅតែដំណើរការល្អរហូតមកដល់សព្វថ្ងៃ។
ជាមូលដ្ឋាន អាចទទួលចិញ្ចឹមបុរសម្នាក់ យ៉ាងណានៅលើក្រដាសស្នាមបុរសនោះត្រូវចាត់ទុកថាមានទំនាក់ទំនងសាច់ឈាម។ ដូច្នេះហើយ គ្រួសារដែលទទួលចិញ្ចឹមសង្ឃឹមថាបុគ្គលម្នាក់នោះនឹងបោះបង់ចោលគ្រួសារ និងបុព្វបុរសរបស់ខ្លួន។
ករណីទទួលចិញ្ចឹមមនុស្សពេញវ័យនៅតែមានក្នុងសង្គមជប៉ុនរហូតមកដល់សព្វថ្ងៃ ហើយនៅតែបន្ត។ នៅពេលដែលអត្រាកំណើតធ្លាក់ចុះ ក៏ដូចជាប្រព័ន្ធនៅជប៉ុន អាជីវកម្មគ្រួសារត្រូវផ្អែកលើមធ្យោបាយជាច្រើនដើម្បីបន្ត។
Sacchan