ផ្កាកុលាប ៧ ពណ៌មានលក់នៅហាងផ្កា Ginza ទីក្រុងតូក្យូ

ផ្កាកុលាប ៧ ពណ៌ ដែលគេហៅម្យ៉ាងទៀតថា ផ្កាកុលាបសុភមង្គល ឬផ្កាកុលាបឥន្ទធនូ។ នេះជាស្នាដៃរបស់ Peter van de Werken ដែល​ជា​អ្នក​ជំនាញស្រាវជ្រាវផ្កាជនជាតិហូឡង់។

ដំបូងឡើយ ផ្កាកុលាប ៧ ពណ៌នេះជាផ្កាកុលាបពណ៌សាច់ ពូជតែជាមួយនឹងផ្កាកុលាប Vendela ។ ក្រោយមក អ្នកស្រាវ​ជ្រាវ​ផ្កា Werken ប្រើ​ល័ក្ខ​អាហារ​ជា​ច្រើនប្រភេទបង្កាត់ក្នុងផ្កាកុលាប បង្កើតបានជាផ្កាកុលាបដែលចម្រុះ​ពណ៌។ រហូត​​មក​​ដល់​​ពេល​​នេះ ចំណុច​លម្អិត​ក្នុង​​ការ​បង្កាត់​ផ្កា​កុលាប​ចម្រុះ​ពណ៌​​នេះ​នៅតែជា​អាថ៌កំបាំង​។

ផ្កាកុលាប ៧ ពណ៌មានក្លិនប្រអូប អាចរក្សាភាពស្រស់បានយូរជាងផ្កាកុលាបធម្មតាដទៃទៀត ប្រភេទផ្កាកុលាបនេះមាននៅគ្រប់ទីកន្លែង​ជុំវិញ​ពិភព​លោក។ ជា​ពិសេស​នៅ​ជប៉ុន អុីតាលី និងស៊ុយអែត។

បច្ចុប្បន្នផ្កាកុលាប ៧ ពណ៌មានលក់នៅតាមហាងមួយចំនួននៅ Ginza ទីក្រុងតូក្យូ។ ផ្កាកុលាប ៧ ពណ៌មានតម្លៃពី ៣០០០ យ៉េន ហើយប្រាកដណាស់ អ្នកដែលទទួលបានផ្កានេះនឹងភ្ញាក់ផ្អើលពេលឃើញកាដូមួយនេះ។

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: