ទស្សនៈ “ក្រុមហ៊ុនខ្មៅ-ក្រុមហ៊ុនស” តើបរិយាកាសមួយណាដែលធ្វើឱ្យយុវជនជប៉ុនមានសម្ពាធជាង?

ក្នុងបរិយាកាសការងារនៅជប៉ុន អ្នកប្រហែលជាស្គាល់ទស្សនៈ Black Company ។

“ក្រុមហ៊ុនខ្មៅ” – Black company គឺជាពាក្យសំដៅទៅលើក្រុមហ៊ុនដែលកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់និយោជិត។

ជាការពិតណាស់ គ្រាប់គ្នាគិតថា គ្មាននរណាម្នាក់ចង់ធ្វើការក្នុងក្រុមហ៊ុនខ្មៅនោះទេ ព្រោះគ្មាននរណាចង់ត្រូវគេ​កេង​ប្រវ័ញ្ច​ឡើយ។ ទោះជាយ៉ាងណា អ្វីដែលចម្លែកគឺថាថ្មីៗនេះ អត្តបទកាសែតជប៉ុនជាច្រើនបានលើកឡើងចំពោះ​​បញ្ហា​​បុគ្គលិក​ត្អូញ​ត្អែរ ដោយសារកន្លែងដែលពួកគេកំពុងធ្វើជា “ក្រុមហ៊ុនស” (ホワイトすぎる) ឬមាន​ន័យ​ថា​ល្អ​ពេក ហើយ​លទ្ធផល​ពួក​គេមិនអាចរីកចម្រើនបាន។

Yahoo News

ជាក់ស្តែង អត្តបទកាសែតសរសេរថា មនុស្សជាច្រើនដែលទៅធ្វើការ ជាពិសេសយុវជន ព្រោះតែអស់សង្ឃឹមលើ​ការ​ងារ​ដែលមានភាពងាយស្រួលពេក បានជាចង់លាឈប់ពីក្រុមហ៊ុនស។ សព្វថ្ងៃនេះ ចំនួនអាជីវកម្មដែលប្រឆាំងនឹង​បទ​ប្បញ្ញត្តិ​ធ្វើ​ការ​រយៈ​ពេល​យូរ ក៏ដូចជាទង្វើបៀតបៀនកាន់តែច្រើនឡើង។ ផ្ទុយទៅវិញ ក្នុងក្រសែភ្នែក​យុវជន​មួយ​ចំនួន ចំណុច​នេះ​ប្រៀប​ដូច​ជា​ការ​ដក​ហូត​ឳកាស​របស់​ពួកគេ។

តើអ្នកយល់យ៉ាងណាចំពោះគំនិតនេះ?

ផ្នែកខាងក្រោមកន្លែងបញ្ចេញមតិលើ Twitter មានមតិមិនយល់ស្របជាច្រើនដូចតទៅ៖

  • ពិតដែរទេ? ខ្ញុំគិតថាមិនមែនមកពីបរិយាកាសល្អពេកទេ ប៉ុន្តែដោយសារពួកគេអស់សង្ឃឹមព្រោះ​គ្មាន​ឱកាសប្រឈមនឹងបញ្ហាដើម្បីរីកចម្រើន ឬរកមិនឃើញគោលដៅរយៈពេលវែងសម្រាប់ខ្លួន។
  • ក្នុងក្រុមហ៊ុនដែលមានការថែទាំបុគ្គលិក អ្នកនឹងមានឳកាសចូលរួមការសិក្សា វគ្គបណ្តុះបណ្តាល លក្ខណៈ​វិនិច្ឆ័យ​ច្បាស់​លាស់ បើមិនដូច្នេះទេ បុគ្គលិកនោះនៅតែមានឱកាសកែលម្អខ្លួនឯង ដោយសង្កេត​មើល និងរៀនសូត្រពី Sempai ថ្នាក់លើ។
  • តើនៅលើលោកនេះមានក្រុមហ៊ុនសដែរឬទេ?
  • ហាក់ដូចជាផ្ទុយនឹង​គោល​គំនិត​នៃ​ក្រុមហ៊ុន​ខ្មៅមែនទេ?

អ្នកខ្លះថែមទាំងធ្វើការស្ទង់មតិរកមើលថា តើអ្នករាល់គ្នាចង់លាឈប់ឬបន្តធ្វើការក្នុង “ក្រុមហ៊ុនស” ។

ទោះជាយ៉ាងណា លទ្ធផលនរណាមិនចង់បានក្តីសុខ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: