Startup ជប៉ុនផលិតស៊ីម៉ងត៍ដែលអាចបរិភោគបានពីកាកសំណល់អាហារ

Startup ជប៉ុនបង្កើតបច្ចេកវិទ្យាកែច្នៃកាកសំណល់អាហារទៅជាស៊ីម៉ងត៍ដែលអាចបរិភោគបាន គុណភាពខ្ពស់ និង​អាច​បំបែក​ជីវសាស្រ្ត។

ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវពីរនាក់មកពីសាកលវិទ្យាល័យតូក្យូ Kota Machida និង Yuya Sakai មាន​ឈ្មោះ​ថា Fabula ឆ្ពោះទៅរកគោលដៅដោះស្រាយបញ្ហាកាកសំណល់អាហារ។

បច្ចេកវិជ្ជាថ្មីបំលែងអាហារស្ងួតទៅជាម្សៅ បន្ទាប់មកកំដៅក្លាយជាពុម្ព។ ជាការពិតណាស់ បច្ចេកវិទ្យាថ្មីប្រឈមនឹងបញ្ហាថ្មីជាច្រើន អ្នកវិទ្យាសាស្ត្រត្រូវធ្វើតេស្តកម្រិតសីតុណ្ហភាព និងសម្ពាធខុសគ្នាលើប្រភេទអាហារនីមួយៗ ដើម្បី​អាច​ពង្រឹង​បាន​យ៉ាង​ត្រឹមត្រូវ។

ក្រោយពេលបញ្ចប់ដំណើរការ ពួកគេអាចបង្កើតស៊ីម៉ងត៍ពីស្ពៃក្តោប កាកសំណល់កាហ្វេ សំបកក្រូចឃ្វិច ល្ពៅ សំបក​ចេក សារ៉ាយ​សមុទ្រ ខ្ទឹម​បារាំង​។ល។

បច្ចេកវិទ្យាមិនត្រឹមតែអាចកែច្នៃកាកសំណល់អាហារ ថែមទាំងការពារការឡើងកំដៅផែនដី ជាលទ្ធផលនៃដំណើរការផលិតស៊ីម៉ង់ត៍។ ដំណើរការផលិតស៊ីម៉ងត៍ធម្មតាទទួលខុសត្រូវចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រហែល ៨% លើ​ពិភព​លោក (បើតាម Chatham House) ។

ក្រៅពីប្រើសម្រាប់គោលបំណងសាងសង់ ស៊ីម៉ងត៍របស់ Fabula អាចប្រើសម្រាប់ផលិតរបរប្រើប្រាស់ក្នុងផ្ទះដូចជា​ពែង​តែ និង​កៅអី​ជាដើម។ ស្ថាបនិកក៏កំពុងសហការជាមួយក្រុមហ៊ុនផ្សេងទៀត ខាងផ្នែកផលិតឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះ​ផង​ដែរ។

មិនត្រឹមតែប៉ុណ្ណឹង របស់ទាំងនេះអាចបរិភោគបាន មានប្រយោជន៍ខ្លាំងណាស់សម្រាប់ស្ថានភាពគ្រាអាសន្ន ដូចជា​កង្វះ​ការ​ផ្គត់​ផ្គង់​អាហារ​ពេល​មានគ្រោះមហន្តរាយកើតឡើង។

អ្នកអាចទទួលទានស៊ីម៉ងត៍នេះដោយបំបែកតូចៗរួចដាំឱ្យពុះ។ ក្រុមហ៊ុនបានពិសោធជាមួយនឹងរសជាតិ និង​ពណ៌​ផ្សេងៗ​គ្នា ដោយ​បញ្ចូល​គ្រឿង​ផ្សំ​ជា​ច្រើន រួមទាំងគ្រឿងទេស។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: