ជប៉ុនដំឡើងកៅអីអង្គុយរង់ចាំនៅស្ថានីយ៍ជួយការពារអ្នកដំណើរស្រវឹងធ្លាក់ចូលផ្លូវដែក

ថ្វីត្បិតតែការរចនានេះមានលក្ខណៈប្លែក យ៉ាងណាវាបង្ហាញពីអារម្មណ៍គិតគូរ និងយកចិត្តទុកដាក់ចំពោះអ្នកដំណើរ។

ភាពខុសគ្នារវាងតំបន់ Osaka ដែលតំណាងឱ្យ Kansai ចំណែក Tokyo តំណាងឱ្យ Kanto ជាប្រធានបទដ៏គួរឱ្យចាប់​អារម្មណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ព្រោះ​វា​បង្ហាញពីវប្បធម៌ចម្រុះក្នុងតំបន់នីមួយៗ។

ខាងក្រោមនេះជារូបភាពដែលថតនៅស្ថានីយ៍មួយនៅ Kansai ប្រសិនបើអ្នកធ្លាប់ជិះរថភ្លើងទៅកាន់ស្ថានីយ៍នា​នា​ក្នុង​ទីក្រុង​តូក្យូ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ឃើញចំណុចខុសគ្នាដែរទេ?

នេះជាកៅអីអង្គុយរង់ចាំរថភ្លើងនៅស្ថានីយ៍មួយក្នុងទីក្រុងតូក្យូ។

ទន្ទឹមនឹងនោះនៅអូសាកា…

តើអ្នកកត់សម្គាល់ឃើញមានភាពខុសគ្នាដែរទេ?

ដើម្បីឆ្លើយតបចំពោះភាពខុសគ្នានេះ ចូរយើងស្វែងយល់អំពីមូលហេតុ​ទាំង ៣ តាមរយៈចម្លើយរបស់ក្រុមហ៊ុនផ្លូវដែកខាងលិច។

ហេតុ​អ្វីបានជាកៅអីបែរទៅមុខ មិនតម្រៀបជាជួរដូចនៅស្ថានីយ​ផ្សេងទៀត? មូលហេតុ​គឺថាការពារអ្នក​ដំណើរ​ដែលស្រវឹងធ្លាក់ចូលផ្លូវរថភ្លើង។ កន្លង​មកធ្លាប់មានករណីអ្នកដំណើរ​បាត់​បង់ម្ចាស់ការពេលងើបចេញពីកន្លែងអង្គុយ។

ជំនួសដោយការរចនាកៅអី ហេតុ​អ្វីមិនដំឡើងប្រព័ន្ធទ្វារនៅស្ថានីយ៍? ដោយសារតែ Kansai មានបណ្តាញផ្លូវធ្វើដំណើរស្មុគស្មាញ មិនអាចដំឡើងទ្វារនៅគ្រប់ទីកន្លែងបាន។ ទោះជាយ៉ាងណា ស្ថានីយ៍ធំៗជាច្រើនដូចជា Tsuruhashi, Kyobashi និង Sannomiya មាន​ដំឡើង​ទ្វារ។

សរុបទៅ ប្តូរទិសដៅកៅអីជាជម្រើសមួយសម្រាប់ជំនួសទ្វារ ហើយមានតម្លៃទាបជាង។

នេះជាផ្ទាំង Poster ជូនដំណឹងចំពោះការផ្លាស់ប្តូរទិសដៅកៅអី​ព្រម​ទាំង​ពន្យល់​ពី​មូលហេតុ។

បញ្ហាអ្នកដំណើរស្រវឹងធ្លាក់ចូលផ្លូវរថភ្លើងជាករណីដែលកើតឡើងញឹកញាប់នៅជប៉ុន អ្នកអាចនឹងមើលឃើញផ្លាក​សញ្ញា​ព្រមាន​ពី​គ្រោះ​ថ្នាក់នៅស្ថានីយ៍រថភ្លើង។ ដំណោះស្រាយដំឡើងទ្វារសុវត្ថិភាព ទោះបីជាមានប្រសិទ្ធភាព ប៉ុន្តែចំណាយច្រើន មិនងាយនឹងដាក់ពង្រាយទូទាំងប្រទេសឡើយ។ ដំណោះស្រាយប្តូរទិសដៅកៅអីមិនមែនមិនមាន​គុណ​វិបត្តិ​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មាន​ភាព​ងាយ​ស្រួល។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: