ប្រាក់ចំនួន ៥ លានយ៉េនត្រូវបានគេរកឃើញនៅកន្លែងចាក់សំរាម

កាលពីថ្ងៃទី ១៧ ខែធ្នូ ខណៈដែលកំពុងដំណើរការម៉ាស៊ីនធុនធ្ងន់ដើម្បីបែងចែកសំរាម បុគ្គលិកសម្អាតនៃទីក្រុង Otsu បាន​ប្រទះឃើញប្រាក់មួយចំនួនធំច្រឡូកច្រឡំក្នុងគ្រឿងសង្ហារឹម និងរបស់ប្រើប្រាស់ក្នុងផ្ទះ។

ក្នុងអំឡុងពេលត្រួតពិនិត្យឡើងវិញ ពួកគេរកឃើញប្រាក់បន្ថែមដែលសរុបមានចំនួន ៥ លានយ៉េន។ ដោយសារសំរាម​រួមមានរបស់របរដូចជាហឹប ទូខោអាវ វ៉ាលីជាដើម ប្រហែលជានរណាម្នាក់​ភ្លេច​ប្រាក់​ក្នុង​នោះ ហើយ​ក៏​យកទៅ​ចោល។

ក្រុមហ៊ុនចាត់ចែងសំរាមបានរាយការណ៍​ទៅ​ប៉ូលិស ដោយស្នើអោយស៊ើប​អង្កេត​រកម្ចាស់ប្រាក់។ ចំពោះសំរាមដែលសំពីងសំពោង អ្នកត្រូវ​ចំណាយ​ប្រាក់​ហៅ​ក្រុម​ហ៊ុន​សំរាមមកដឹកទៅ ដូច្នេះក្រុមហ៊ុនបានប្រគល់តារាងអតិថិជន​ឱ្យ​ប៉ូលិស ដើម្បី​សម្រួល​ដល់​ដំណើរ​ការ​ស៊ើប​អង្កេត។

ក្នុងករណីរយៈពេល ៣ ខែរកមិនឃើញម្ចាស់ ប្រាក់នឹងក្លាយជាកម្មសិទ្ធិរបស់អ្នកដែលរកឃើញ។ ទោះជាយ៉ាងណា ចំណុច​នេះ​មាន​ចន្លោះ​ប្រហោង​ច្រើន ហើយអ្នកប្រើបណ្តាញសង្គមកំពុងជជែកវែកញែកថា តើនរណាជាអ្នកទទួលបាន​ប្រាក់? ប្រសិន​បើ​មិន​រក​ឃើញ​ម្ចាស់។

  • ដោយសារបុគ្គលិកសម្អាតបានរកឃើញ ដូច្នេះបុគ្គលម្នាក់នេះនឹងក្លាយជាម្ចាស់ប្រាក់មែនទេ?
  • បុគ្គលិករូបនេះចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដែលស្ថិតក្នុងទីក្រុង Otsu ដូច្នេះប្រាក់ជាកម្មសិទ្ធិរបស់ទីក្រុង។
  • យ៉ាងណាទោះរកឃើញម្ចាស់ ក៏អ្នកប្រទះឃើញមានសិទ្ធិទាមទារពី ៥ ដល់ ២០% ដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: