អ្នកនិពន្ធរឿង Silent និយាយថា “ខ្ញុំគ្រាន់តែចង់អោយជនជាតិជប៉ុន និងអ្នកយល់ភាសាជប៉ុនមើលភាពយន្ត”

Miku Ubukata អ្នកនិពន្ធរឿងភាគ “Silent” ដែលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ Fuji TV នាពេលថ្មីៗនេះ បានបញ្ចេញ​មតិ​បង្ក​ចម្រូង​ចម្រាស​លើ​បណ្តាញ​សង្គម Twitter ។

ជាក់ស្តែង ការបញ្ចេញតមិរបស់នាងដូចតទៅ៖

“ក្នុងរឿង Silent ឈុតឆាកខ្លះបើមិនមែនជាភាសាជប៉ុនមិនយល់នោះទេ ទោះពាក្យដូចគ្នា ប៉ុន្តែក្នុងឈុតឆាកដោយ​ឡែក​នឹង​មាន​អត្តន័យខុសគ្នា ហើយមនុស្សម្នាក់ៗយល់ន័យផ្សេងគ្នា ដូច្នេះបើមិនមែនជាភាសាជប៉ុនមិនបាន​​ទេ។

ខ្ញុំចង់សរសេរអ្វីដែលល្អ ភាពទាក់ទាញនៃភាសាជប៉ុនក្នុងទម្រង់ជារឿងភាគទូរទស្សន៍។ និយាយតាមត្រង់ទៅ ខ្ញុំមិនចាប់អារម្មណ៍នឹងបរទេសទេ ទោះបីជាភាពយន្តត្រូវបានចែកចាយនៅបរទេសក៏ដោយ ខ្ញុំគ្រាន់តែគិតថាសំណាង អស្ចារ្យ មិន​ដល់​ថ្នាក់​មាន​សុភមង្គល​នោះ​ទេ” ។

ហើយ “ខ្ញុំគ្រាន់តែចង់អោយជនជាតិជប៉ុន និងអ្នកយល់ភាសាជប៉ុនមើលភាពយន្ត”

តើអ្នករាល់គ្នាយល់យ៉ាងណាចំពោះទស្សនៈរបស់អ្នកនិពន្ធវ័យក្មេងរូបនេះ?

អ្នកទាំងអស់គ្នាអាចមើលបទសម្ភាសន៍តាមតំណភ្ជាប់ខាងក្រោម៖

https://tver.jp/episodes/epn373lbu0

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: