សម្រស់ធម្មជាតិ “ផ្កាទឹកកក” នៅប្រាសាទទីសក្ការៈបូជាជប៉ុន

កម្ពុជាជាប្រទេសនៅតំបន់ត្រូពិច មានមនុស្សជាច្រើនចូលចិត្តរដូវរងា ជាពិសេសទេសភាពព្រិលធ្លាក់។ ចំណែកជប៉ុន​ជា​ប្រទេស​ដែល​មាន ៤ រដូវ ទោះ​បីជារដូវរងាមើលទៅស្អាត ប៉ុន្តែក៏មានគ្រោះថ្នាក់ណាស់ដែរ។ ក្រៅពីអាកាធាតុ​អាក្រក់ ព្រិល​ធ្លាក់​ខ្លាំង​អាច​បណ្តាល​អោយកកស្ទះចរាចរណ៍ ប៉ះពាល់ការងារ សុខភាព ។ល។

ទោះជាយ៉ាងណា រដូវរងាក៏មានចំណុចល្អដែរ។

ប្រាសាទ 荘内神社 (shōnai-jinja) នៅទីក្រុង Tsuruoka, Yamagata ធ្លាប់បង្ហាញពីភាពស្រស់ស្អាតនៃរដូវរងា។ នេះ​​ជា​​រូប​ថត​​ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​គណនី Twitter @jinjahan0817 កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ។

ផ្កាដុះលើទឹកឬ?

នៅទីសក្ការៈបូជាជប៉ុន អ្នកនឹងប្រទះឃើញកន្លែងដែលគេហៅថា 手水舎 (chōzu-ya) ជាកន្លែងសម្រាប់អ្នករាល់គ្នា​សម្អាត​ខ្លួន លាង​ដៃ លុប​មុខ ខ្ពុរ​មាត់ ។ល។ ប៉ុន្តែ​ហេតុ​អ្វី​នៅ​ប្រាសាទ 手水舎 មាន​ផ្កាទឹកកក?

នេះជាទំនៀមទម្លាប់មានឈ្មោះថា 花手水 (hana chōzu) ដែលចាប់ផ្តើមក្នុងឆ្នាំ ២០១៧ នៅប្រាសាទ 柳谷観音楊谷寺 Yanagidani Kannon Yōkoku-ji ទីក្រុង Kyoto ប៉ុន្តែថ្មីៗនេះ ពេញនិយមតាមប្រាសាទ និងទីសក្ការៈបូជាជាច្រើននៅទូទាំងប្រទេស។

ផ្កាចម្រុះពណ៌អណ្តែតលើទឹកនាំមកនូវទិដ្ឋភាពស្រស់ស្អាត និងស្ងប់ស្ងាត់ ទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា ដូច្នេះ​ប្រាសាទ និង​ទីសក្ការៈ​នៅ​តែ​បន្ត​បើក។

ធម្មជាតិ

រូបថតខាងលើខុសពី 花手水 មុនៗដោយពឹងលើអាកាសធាតុត្រជាក់។

អាកាសធាតុ​ត្រជាក់ធ្វើអោយផ្កាប្រែជាកក ដូចជាបង្កកក្នុងទឹកកកអញ្ចឹង។ ថ្វីត្បិតតែស្រស់ស្អាត យ៉ាងណាក៏មានអារម្មណ៍ថាជប៉ុនពិតជាត្រជាក់ខ្លាំងណាស់។

ផ្កាក្នុងទឹកកកជាទិដ្ឋភាពដែលកម្រមើលឃើញ ប្រសិនបើអ្នកចង់គយគន់ 花手水 នៅ Tokyo អ្នកអាចទៅលេងកន្លែងដូចជា 法輪寺 Hōrin-ji, 十二社熊野神社 Shinjuku Jūniso Kumano Jinja, 下谷神社 Shitaya Jinja, 乃木神社 Nogi Jinja, 鳩森八幡神社 Hatonomori Hachiman Jinja ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: