ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ អ្នកជិះកង់ទាំងអស់នៅជប៉ុនត្រូវពាក់មួកសុវត្ថិភាព
ចាប់ពីខែមេសាឆ្នាំក្រោយអ្នកជិះកង់ទាំងអស់នៅជប៉ុនត្រូវពាក់មួកសុវត្ថិភាព។
កំណែទម្រង់ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានចែងថា “កាតព្វកិច្ចខិតខំប្រឹងប្រែង” (協力義務) ចំពោះអ្នកជិះកង់ទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំក្រោយ (មុននោះអនុវត្តចំពោះតែកុមារក្រោម ១៣ ឆ្នាំប៉ុណ្ណោះ) ។
យោងទៅតាមស្ថិតិរបស់ភ្នាក់ងារប៉ូលិសជាតិ អំឡុងពេល ៥ ឆ្នាំចុងក្រោយនេះ ប្រមាណ ៦០% ក្នុងចំណោមមនុស្សចំនួន ២.១៤៥ នាក់ស្លាប់ព្រោះតែគ្រោះថ្នាក់កង់ មូលហេតុដោយសាររងរបួសក្បាលធ្ងន់ធ្ងរ។ ក្រៅពីនេះ អត្រាមរណភាពនៃអ្នកដែលមិនពាក់មួកសុវត្ថិភាពខ្ពស់ជាងប្រហែល ២,២ ដងបើប្រៀបនឹងអ្នកដែលពាក់មួកសុវត្ថិភាព។
ភ្នាក់ងារប៉ូលិសជាតិកំពុងអំពាវនាវអោយពាក់មួកសុវត្ថិភាពដើម្បីកាត់បន្ថយករណីរងរបួសក្បាល។
ថ្វីត្បិតតែ “កាតព្វកិច្ចខិតខំប្រឹងប្រែង” មិនបង្ខិតបង្ខំតាមផ្លូវច្បាប់ ហើយក៏មិនដាក់ពិន័យអ្នកដែលបានបំពានផងដែរ អ្នកអាចនឹងរងការទាមទារសំណងខូចខាតដោយភាគីទី ៣ ភាគីរងខូចខាតដោយសារការបំពានរបស់អ្នក។
JAPO