លេងហ្គេមកាត Pokémon លើរថភ្លើង Shinkansen អាចជាការរំខាន
ថ្មីៗនេះ តារាកំប្លែងជនជាតិជប៉ុនម្នាក់បានបំផុសការជជែកដេញដោលរឿង តើគួរតែហាមមិនឱ្យលេងហ្គេមកាត Pokémon លើ Shinkansen ដែរទេ?
ជាក់ស្តែង មិនមានបទបញ្ជាផ្លូវការនោះទេ ប៉ុន្តែយ៉ាងណាប្រជាជនជប៉ុនតែងតែគោរពតាមបទបញ្ជា ហើយភាគច្រើនមិនមានជាលាយលក្ខណ៍អក្សរឡើយ អាកប្បកិរិយាដោយឡែកដែលគ្រប់គ្នាគួរតែយល់ រួមមានបទប្បញ្ញត្តិមួយចំនួនដូចខាងក្រោម៖
- កុំទម្លាក់កៅអីដោយមិនទាន់សាកសួរអ្នកអង្គុយខាងក្រោយ
- កុំនិយាយខ្លាំងៗពេក
- កុំនិយាយទូរស័ព្ទលើរថភ្លើង
- កុំទុកចោលសំរាមនៅកន្លែងអង្គុយ
ចំណុចមួយទៀតគឺថាបញ្ហាហូបចុក នៅលើរថភ្លើង Shinkansen មិនបានហាមបរិភោគអាហារទេ។ ជាក់ស្តែងហូប Ekiben (បាយប្រអប់ដែលស្ថានីយ៍ផ្តល់ជូន) ក៏ជាការលើកកម្ពស់ប្រពៃណីដែរ ហើយមនុស្សជាច្រើនក៏ចង់យក Bento ទៅបរិភោគលើរថភ្លើងផងដែរ។ គ្រាន់តែកុំហូបអាហារដែលមានក្លិនឆួលដូចជាការី។
ស្តាប់ទៅការគោរពតាមបទបញ្ជាពេលជិះរថភ្លើងនៅជប៉ុនមិនពិបាកពេកទេ។
ជប៉ុនតែងតែទទួលបានការសរសើរថាជាប្រទេសដែលប្រជាជនចេះគួរសម និងមានសុជីវធម៌។ យ៉ាងណាអ្វីដែលហួសហេតុមិនល្អទេ យើងមានសិទ្ធិខឹងពេលមានអ្នកណាម្នាក់ “បំពាន” ប៉ុន្តែពេលខ្លះយើងមិនគួររឹងរូសពេកទេ។
រឿងហ្គេមកាត Pokemon ទាក់ទងនឹងការបង្ហោះលើ Twitter របស់តារាកំប្លែង Tajima Yaoya ។
“អត់ទោស តើមានអ្នកណាអាចប្រាប់ខ្ញុំបានទេថាហ្គេមកាត Pokemon លេងរយៈពេលយូរប៉ុណ្ណា?
ខ្ញុំកំពុងជិះរថភ្លើង Shinkansen អង្គុយក្បែរបង្អួច។ បុរសដែលអង្គុយក្បែរខ្ញុំកំពុងរៀបហ្គេមកាតចេញ ហើយចាប់ផ្តើមលេង។
ខ្ញុំមិនអាចទៅបន្ទប់ទឹកបានទេ…
មានសម្ពាធខ្លាំងណាស់…”
ការបង្ហោះរបស់ Tajime ទទួលបានមតិឆ្លើយតបជាច្រើន។ ភាគច្រើននិយាយថាតារារូបនេះគួរតែប្រាប់បុរសនោះអោយជៀសទៅម្ខាង ព្រោះនោះគ្រាន់តែជាការលេងហ្គេមកាតប៉ុណ្ណោះ។ មតិលេងសើចមួយថែមទាំងប្រាប់ថាស្បែកខ្លាំងៗ “my turn” រួចបើកហ្គេមកាតទៅ។
របៀបដោះស្រាយរបស់អ្នកដែលបញ្ចេញមតិខាងលើមិនត្រូវនោះទេ ប៉ុន្តែពិតណាស់ក្នុងរឿងនេះអាចដោះស្រាយដោយសន្តិវិធី។
JR Group ក៏មានការប្រុងប្រយ័ត្នពេលឆ្លើយតបចំពោះរឿងនេះដែរ ដើម្បីកុំឱ្យអ្នកគាំទ្រ Pokemon ខឹងសម្បារ។ ពួកគេបាននិយាយថា “យើងសង្ឃឹមថាអ្នកដំណើរនឹងសម្របសម្រួលគ្នា” ។
Sacchan