វីដេអូចោលកន្ទុយបារីរបស់អភិបាលក្រុងត្រូវគេចែករំលែកលើបណ្តាញសង្គម
លោក Tanaka Akira អាយុ ៦១ ឆ្នាំជាអភិបាលក្រុង Takayama ខេត្ត Gifu ប្រទេសជប៉ុន បានបោះចោលកន្ទុយបារីផ្តេសផ្តាស និងត្រូវបានប្រទះឃើញតាមរយៈវីដេអូចែករំលែកលើបណ្តាញសង្គម។ ទីក្រុង Takayama ត្រូវបើកសន្និសីទកាសែតសុំទោសជាបន្ទាន់។
ក្នុងវីដេអូមួយឃើញថា អភិបាលក្រុងកំពុងជក់បារីនៅខាងក្រៅផ្ទះរបស់លោក បន្ទាប់មកបោះចោលកន្ទុយបារីចូលប្រឡាយតាមដងផ្លូវ។ វីដេអូនេះថតបាននៅចន្លោះថ្ងៃទី ១៣ និង ១៤ ខែវិច្ឆិកា ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម TikTok នាដើមខែធ្នូ ហើយបង្កឱ្យមានមតិចម្រូងចម្រាសជាច្រើន។ មនុស្សគ្រប់គ្នាយល់ថា ទម្លាប់ចោលកន្ទុយបារីផ្តេសផ្តាសធ្វើអោយបាត់បង់អនាម័យនៅទីសាធារណៈ និងកាន់តែអាក្រក់ជាងនេះគឺបង្កគ្រោះថ្នាក់អគ្គិភ័យ។
អភិបាលក្រុងលោក Tanaka បាននិយាយថា “ក្នុងនាមជាអភិបាលក្រុង បែរជាបោះបោលកន្ទុយបារីរបស់ខ្លួនផ្តេសផ្តាស ខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំងដែលធ្វើអោយអ្នករាល់គ្នាបាត់បង់ជំនឿចិត្តលើអភិបាលក្រុង និងរដ្ឋាភិបាលទីក្រុង” ។
JAPO