ឧទ្យាន “Nabana no Sato” ព្រឹត្តិការណ៍ពន្លឺដែលមានប្រជាប្រិយភាពបំផុតនៅជប៉ុន
ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនៅ Nabana no Sato ទីក្រុង Kuwana ខេត្ត Mie និងកំពុងក្លាយទៅជាព្រឹត្តិការណ៍ពន្លឺមួយក្នុងចំណោមព្រឹត្តិការណ៍ពន្លឺដែលមានប្រជាប្រិយភាពបំផុតនៅប្រទេសជប៉ុន។
ប្រធានបទក្នុងឆ្នាំនេះគឺ “កប៉ាល់ហោះលើមេឃ” ដោយប្រើប្រព័ន្ធបំភ្លឺភ្លើងថ្មី ជួយបង្កើតពិភពពន្លឺវេទមន្ត ដែលមានទូកក្តោងយក្សបង្ហាញខ្លួននៅលើឆាក។
ទូកក្តោងយក្សនេះមានកម្ពស់ប្រហែល ៣៥ ម៉ែត្រ ទទឹងប្រហែល ៣០ ម៉ែត្រ និងជម្រៅប្រហែល ៤០ ម៉ែត្រ។
ក្រៅពីនេះ ពីច្រកទ្វារ Irimura នៃ Nabana no Sato ទៅដល់ Sato no Yu អ្នកអាចគយយគន់ទឹកជ្រោះដែលមានប្រវែងប្រហែល ២០០ ម៉ែត្រ។ ត្រង់នេះមានអ័ព្ទវេទមន្ត អ័ព្ទកាន់តែក្រាស់ និងផ្លាស់ប្តូររូបរាង ទិដ្ឋភាពសមុទ្រពពកលាតសន្ធឹងចំពោះមុខដូចជាស្នាដៃសិល្បៈ។
សមុទ្រពពកវេទមន្ត
នោះជាកន្លែងដែលអ្នកអាចគយគន់ទិដ្ឋភាពសមុទ្រពពក ដោយសារប្រើបច្ចេកវិទ្យាថ្មីបំផុតដើម្បីបង្កើតតំណក់ទឹកសិប្បនិម្មិតដែលមានទំហំប្រហែល ១០ ទៅ ២០ មីក្រូន ដូចជាអ័ព្ទ និងពពក។
សួនផ្កា Camellia amplexicaulis
ទន្លេនៃពន្លឺ
តម្លៃសំបុត្រចូលសម្រាប់មនុស្សពេញវ័យរហូតដល់សិស្សបឋមសិក្សាគឺ ២.៥០០ យ៉េន។ កុមារក្រោមអាយុបឋមសិក្សាឥតគិតថ្លៃ។
*តម្លៃសំបុត្រ ២.៥០០ យ៉េនរួមបញ្ចូលប័ណ្ណបញ្ចុះតម្លៃ ១.០០០ យ៉េន ដែលអាចប្រើនៅ Nabana no Sato ហាងលក់វត្ថុអនុស្សាវរីយ៍ និងភោជនីយដ្ឋានក្នុងឧទ្យាន។
ប្រភព៖ Duc Lam