មានទំនួលខុសត្រូវចំពោះសត្វចិញ្ចឹមរបស់អ្នកព្រោះមន្ទីរពេទ្យសត្វមិនមែនជាកន្លែងលេងសើចនោះទេ
វីដេអូដែលមានខ្លឹមសារទាក់ទងនឹងសត្វចិញ្ចឹមតែងទទួលបានការចាប់អារម្មណ៍លើបណ្តាញសង្គម។ ថ្មីៗនេះ មានវីដេអូជាច្រើនពាក់ព័ន្ធនឹងអារម្មណ៍ភ័យខ្លាចរបស់សត្វចិញ្ចឹមពេលត្រូវបញ្ជូនទៅគ្លីនីក។ ចំពោះបញ្ហានេះ សូមពិគ្រោះជាមួយពេទ្យសត្វនៅជប៉ុន។
លោក Tomoaki Shobudani ជាប្រធានពេទ្យសត្វ Maru Pet Clinic នៅទីក្រុង Hiroshima បានអោយដឹងថា “ការព្យាបាលនៅមន្ទីរពេទ្យសត្វមិនមែនជារឿងលេងសើចទេ” ។
“ក្នុងនាមជាអ្នកធ្វើការខាងផ្នែកពេទ្យសត្វ ខ្ញុំយល់ថាទង្វើនេះមិនអាចទទួលយកបានទេ” ។
រឿងនេះផ្តើមចេញពីវីដេអូមួយដែលបង្ហោះដោយ Youtuber ល្បីទាក់ទងនឹងសត្វចិញ្ចឹមកាលពីដើមខែធ្នូ។ វីដេអូត្រូវបានថតនៅក្នុងមន្ទីរពេទ្យសត្វមួយ ដែលក្លាយជាប្រធានបទល្បីលើបណ្តាញសង្គម។
វីដេអូថតទិដ្ឋភាពក្រៀវឆ្មា បុគ្គលិក ៤ នាក់កំពុងទប់ឆ្មាទាំងវាខំប្រឹងបម្រាសចេញ។ ថ្វីត្បិតតែមិនមានបំណងរិះគន់ម្ចាស់សត្វចិញ្ចឹម យ៉ាងណាវេជ្ជបណ្ឌិត Tomoaki Shobudani សង្ស័យចំពោះគោលបំណងបង្ហោះវីដេអូនេះលើបណ្តាញសង្គម។ ក្រៅពីនេះ ក្នុងនាមជាពេទ្យសត្វ គាត់បានបញ្ចេញមតិថា “កុំធ្វើរឿងដែលខ្លួនអ្នកស្អប់មកលើសត្វចិញ្ចឹម” ។
“សូមពិចារណាលើអារម្មណ៍របស់សត្វ ខ្ញុំមិនចង់ត្រូវគេថតនោះទេ ថតពេលកំពុងឈឺចាប់ ហើយបង្ហោះលើបណ្ដាញសង្គម” ។
ជាងនេះទៅទៀត មិនថាការវះកាត់ប្រភេទណានោះទេ នេះជាស្ថានភាពតានតឹង ក្នុងនាមជាអ្នកថែទាំសុខភាព ខ្ញុំគិតថាការដែលថតទិដ្ឋភាពនេះ ដោយបង្វែរទៅជាប្រធានបទលើ Youtube មិនអាចទទួលយកឡើយ។
លោក Shobutani បានបន្ថែមថា នៅពេលនោះសត្វចិញ្ចឹមស្ថិតក្នុងស្ថានភាព “ខ្លាចព្រោះមិនដឹងថាមានអ្វីកំពុងកើតឡើង” សូមអោយម្ចាស់ជួយការពារ។ ប្រសិនបើសត្វចិញ្ចឹមស្ថិតក្នុងស្ថានភាពត្រូវការមន្ទីរពេទ្យជាប្រចាំ ប៉ុន្តែដោយសារវីដេអូទាំងនេះ មនុស្សជាច្រើនមានអារម្មណ៍ថា “មន្ទីរពេទ្យសត្វក្លាយជាកន្លែងដ៏គួរឱ្យស្អប់ខ្ពើម” នោះការព្យាបាលនឹងពិបាក។
នៅ Maru Pet Clinic លោក Shobudani អនុញ្ញាតឱ្យម្ចាស់ថតរូប និងវីដេអូ។ យ៉ាងណាមិញ គាត់ក៏បានបន្ថែមថា “បើម្ចាស់រវល់តែថត សត្វចិញ្ចឹមអាចនឹងធ្លាក់ ស្ថានភាពអាក្រក់អាចនឹងបាក់ឆ្អឹង” ។ ម្យ៉ាងវិញទៀត មនុស្សជាច្រើនបកស្រាយថា ថតវីដេអូដើម្បីកត់ចំណាំសម្តីរបស់គ្រូពេទ្យ ប៉ុន្តែមនុស្សមួយចំនួនរវល់តែថត មិនស្តាប់ ហើយក៏មិនមើលឡើងវិញ។ ដូច្នេះបើអាច ពេទ្យសត្វសង្ឃឹមថាអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់ និងចងចាំ។
Sacchan