តារាសម្តែងលោក Ikushi Nakata ទទួលមរណភាពបន្ទាប់ពីដួលសន្លប់លើឆាក

កាលពីថ្ងៃទី ២០ ខែធ្នូ ទំព័រ Nikkansports បានរាយការណ៍ថា លោក Ikushi Nakata អាយុ ៤៧ ឆ្នាំ ស្រាប់តែដួលសន្លប់​ខណៈ​ដែលសម្តែងជាមួយក្រុមល្ខោន Men Soul នៅយប់ថ្ងៃទី ១៧ ខែធ្នូ។ លោក Nakata ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់នៅ Minato-ku (Tokyo) ប៉ុន្តែមិនឆ្លងផុត។

បើតាម Yahoo News លោក Ikushi Nakata មិនមានជំងឺជំងឺរ៉ាំរ៉ៃទេ។ មូលហេតុ​ស្លាប់បណ្តាលមកពី Subarachnoid Hemorrhage (ស្ថាន​ភាព​ឈាមហូរចូលចន្លោះរវាងខួរក្បាល និងភ្នាសជុំវិញ)។

នៅពេលដែលគ្រោះថ្នាក់កើតឡើង មិត្តរួមការងារ និងទស្សនិកជនសុទ្ធតែបួងសួងអោយលោក Ikushi Nakata ។ ការ​សម្តែង​ត្រូវ​បានលុបចោលដោយសារលោក Nakata ទទួលបន្ទុកតួឯក។

ទំព័រ Nikkansports បានអោយដឹងថា ពិធីបុណ្យសព និងជូនដំណើរតារាសម្តែងរូបនេះប្រារព្ធធ្វើឡើងនាថ្ងៃទី ២៣ ខែ​ធ្នូ​នៅ Setagaya ទី​ក្រុង​តូក្យូ។

លោក Ikushi Nakata មានស្រុកកំណើតនៅ Okinawa ជាបុគ្គលិកជើងចាស់ក្នុងក្រុមល្ខោន Men Soul ដោយត្រូវបាន​មិត្តរួមការងារ និងដៃគូជឿទុកចិត្ត។ លោកសម្តែងផង និងចូលរួមខាងវិស័យរឿងភាគផង។ ស្នាដៃលេចធ្លោមួយចំនួន​មាន​ដូច​ជា Hula Girl, Sakuran (ឆ្នាំ ២០០៦) និង Katte ni Furuetero (ឆ្នាំ ២០១៧) ។ល។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: