អស្ចារ្យណាស់!!! ពិធីបុណ្យរាប់ថយក្រោយទទួលឆ្នាំថ្មី ២០២៣ នៅ Universal Osaka

Universal Studios Japan នឹងរៀបចំកម្មវិធីពិសេស NO LIMIT! カウントダウン2023 (គ្មានដែនកំណត់! ពិធីបុណ្យរាប់ថយក្រោយទទួលឆ្នាំថ្មី ២០២៣) នៅម៉ោង ១៩ៈ០០ ថ្ងៃទី ៣១ ខែធ្នូ ដល់ម៉ោង ២១ៈ០០ ថ្ងៃទី ១ ខែមករា។

នៅទីនេះ អ្នកអាចរីករាយនឹងការសម្តែងលើឆាកយ៉ាងសប្បាយអ៊ូអរ ពិសេសប្លែកជាមួយនឹង Minion, Super Mario តួអង្គ Disney ឬកំពូលវីរបុរសផ្សេងទៀត។ កាន់តែអស្ចារ្យជាងនេះទៅទៀតគឺព្រឹត្តិការណ៍បាញ់កាំជ្រួចទទួល​ឆ្នាំ​ថ្មី។

ក្រៅពីនេះ អ្នកក៏អាចមកមើលដើម​គ្រី​ស្មាស់ដែលកំពុងរក្សាកំណត់ត្រាពិភពលោកហ្គីណេស “ដើមគ្រី​ស្មាស់សិប្បនិម្មិត​ដែល​មាន​អំពូលច្រើនជាងគេ” ដោយត្រូវបានប្រកាសនៅថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំនេះ។

ដើម​គ្រី​ស្មាស់ដែលមានកម្ពស់ជាង ៣០ ម៉ែត្រត្រូវបានតុបតែងភ្លើងប្រមាណ ៦១ ម៉ឺនអំពូល ដោយបំបែកកំណត់​ត្រាមុននោះរបស់វាក្នុងឆ្នាំ ២០១៩ មានប្រហែល ៥៩ ម៉ឺនអំពូល។ ពិធីបើកសម្ភោធដើម​គ្រី​ស្មាស់ និងព្រឹត្តិ​ការណ៍​រដូវ​រងា​ផ្សេង​ទៀតនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ។

សំបុត្រទូទៅរយៈពេលមួយថ្ងៃសម្រាប់មនុស្សពេញវ័យពី ៨,២២០ យ៉េន (ជាង ៦២ ដុល្លារ) និងកុមារពី ៥,៨២០ យ៉េន (ជាង ៤៤ ដុល្លារ) ។

https://www.usj.co.jp/ticket/

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: