លាហើយភេនឃ្វីន Donpen ជាទីស្រលាញ់ ខ្សែសង្វាក់ Don Quixote ប្រកាសផ្លាស់ប្តូរម៉ាស្កូតតំណាង

ខ្សែសង្វាក់លក់រាយក្នុងតម្លៃថោក Don Quixote បានប្រកាសថាខ្លួននឹងផ្លាស់ប្តូរតួអង្គភេនឃ្វីន Donpen ទៅ​ជា​តួអង្គ​គ្មាន​មុខ​ឈ្មោះ​ថា “Dojou-chan” ថ្វីបើមិនមានមុខ ប៉ុន្តែមានដៃ និងជើង។

ជាទូទៅប្រតិកម្មរបស់មនុស្សគ្រប់គ្នាគឺ… ឆ្ងល់ថាហេតុអ្វី?

ជាក់ស្តែងមុនថ្ងៃចេញប្រកាស Twitter ផ្លូវការរបស់ Don Quixote បានបង្ហោះសារផ្លាស់ប្តូរម៉ាស្កូត។ ប៉ុន្តែបន្ទាប់​មក​​ពួក​​គេ​​បាន​​លុប​​ការ​​បង្ហោះ​​នេះ ហើយ​សុំ​ទោស។

តួអង្គភេនឃ្វីន Donpen បានក្លាយជាតំណាងរបស់ Don Quijote យូរណាស់មកហើយ Donpen តែងតែបង្ហាញខ្លួននៅ​មុខ​ហាង។ ចំពោះសេចក្តីប្រកាសភ្លាមៗនេះ ពិតណាស់អ្នកប្រើបណ្តាញសង្គម Twitter មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នៅពេលដែល Tweet ដំបូងត្រូវបានលុបចោល គេហទំព័រផ្លូវការក៏បានសុំទោសផងដែរ មនុស្សជាច្រើនបានបង្ហាញ​អារម្មណ៍​យោគយល់ “ខ្ញុំ​គិត​ថា​មិន​ចាំ​បាច់​ធ្វើ​ដូច្នេះ​ទេ” ឬ “មនុស្សគ្រប់គ្នាសុទ្ធតែអាចមានកំហុស” ប៉ុន្តែ​នៅ​ពេល​ដែល​សេចក្តី​ប្រកាស​ទី ២ លេចឡើង គ្រប់គ្នាចាប់ផ្តើមឆ្ងល់។

តើនេះជាព្រឹត្ដិការណ៍​ថ្មី​របស់ Don Quijote មែនទេ? ហើយវាសនា​របស់ Donpen នឹង​ទៅ​ជាយ៉ាងណា?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: