ខ្មោចជ្រូកព្រៃ ៨ ក្បាលត្រូវបានរកឃើញនៅជិត “ថ្មពិឃាត” ដែលពាក្យចចាមអារ៉ាមថាឃុំកញ្ជ្រោងកន្ទុយប្រាំបួន
នៅដើមខែមីនាឆ្នាំនេះ ព័ត៌មាន “ថ្មពិឃាត” ផ្ទុះបែកធ្វើឱ្យអ្នកមានអបិយជំនឿជាច្រើនព្រួយបារម្ភ។ Sessho-seki (殺生石) ស្ថិតនៅ Nasu ដែលគេចាត់ទុកជាកន្លែងឃុំខ្លួនកញ្ជ្រោងកន្ទុយប្រាំបួន Tamamo-no-Mae ដូច្នេះហេតុការណ៍ថ្មបែកធ្វើឱ្យមានការភ័យខ្លាចថាបិសាចនឹងបង្កគ្រោះថ្នាក់។
រហូតមកដល់ពេលនេះ គ្រប់យ៉ាងគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ប៉ុន្តែមានរឿងមួយកើតឡើងធ្វើឱ្យពាក្យចចាមអារ៉ាមកាន់តែច្រើន។ កាលពីសប្តាហ៍មុន សាកសពជ្រូកព្រៃ ៨ ក្បាលត្រូវបានគេប្រទះឃើញនៅក្បែរថ្មនោះ។
អ្នកប្រើបណ្តាញសង្គមព្រួយបារម្ភ ដោយជឿថាករណីនេះជាប្រផ្នូលគ្រោះមហន្តរាយនាពេលអនាគត។ យ៉ាងណាក្រុមអ្នកជំនាញបានបញ្ជាក់ថា ជ្រូកព្រៃទាំងនោះងាប់ដោយសារពួកវាប៉ះនឹងឧស្ម័នពុលអុីដ្រូសែនស៊ុលហ្វីតនៃភ្នំភ្លើងក្នុងតំបន់។ មុននោះធ្លាប់មានករណីរកឃើញសាកសពជ្រូកព្រៃ ឬ Tanuki នៅក្បែរនោះ ប៉ុន្តែចំនួនបែបនេះគឺជាលើកទី ១ ហើយ។
ថ្វីត្បិតតែការពន្យល់បែបវិទ្យាសាស្ត្រផ្អែកលើធម្មជាតិត្រូវបានលើកឡើង ក៏ការជជែកដេញដោលរបស់អ្នកប្រើបណ្តាញសង្គមមិនកាត់បន្ថយដែរ ពួកគេបន្តការសន្មត់រៀងៗខ្លួន។
- កញ្ជ្រោងកន្ទុយប្រាំបួនកំពុងត្រៀមដង្វាយបូជា
- បិសាចពិតជាត្រូវបានដោះលែងហើយ
- សូម្បីតែសត្វក៏មិនគួរចូលទៅជិតដែរ
- តាមពិតទៅ ខ្ញុំបារម្ភចំពោះឧស្ម័នពុលជាង។
Sacchan