បុរសម្នាក់ត្រូវចាប់ខ្លួនព្រោះតែរារាំងក្បួនដង្ហែនៅ Disneyland ជប៉ុន
ប៉ូលិស Urayasu, Chiba ចាប់ខ្លួនបុរសម្នាក់ពីបទរំខានព្រឹត្តិការណ៍ដង្ហែនៅ Disney ។
ជនសង្ស័យអាយុ ៥១ ឆ្នាំមកពី Ichihara, Chiba ត្រូវចាប់ខ្លួនពីបទរារាំងអាជីវកម្ម។ គាត់ត្រូវគេចោទប្រកាន់ថាឈររាំងផ្លូវក្រុមដង្ហែវេលាម៉ោងប្រហែល ៣ៈ៤៥ នាទីរសៀលថ្ងៃទី ១៣ ខែធ្នូ ដែលរំខានដល់ព្រឹត្តិការណ៍រយៈពេល ៦ នាទី។ ក្រៅពីនេះ មិនមានការខូចខាតអ្វីឡើយ។
Tokyo Disney Resort បានអោយដឹងថា នៅពេលដែលក្បួនដង្ហែ “ដំណើររឿងបុណ្យណូអែលរបស់ Disney” ឆ្លងកាត់វិមាន Cinderella បុរសម្នាក់នោះដើរចូលផ្លូវក្បួនដង្ហែ។
យោងទៅតាមនាយកដ្ឋានប៉ូលិស Urayasu បុរសដែលត្រូវចាប់ខ្លួនធ្លាប់មានប្រវត្តិព្យាបាលជំងឺផ្លូវចិត្ត។
Sacchan