គន្លឹះថតរូបទីក្រុងបញ្ចេញពន្លឺពេលរាត្រីដែលចែករំលែកដោយ YouTuber ជនជាតិជប៉ុន

ប្រសិនបើអ្នកមានឱកាសទៅលេងជប៉ុនក្នុងរដូវរងានេះ ភាពរីករាយដែលមិនអាចរំលងបាននោះគឺពិធីបុណ្យពន្លឺ​នា​រដូវ​រងា។ ជប៉ុនវិនិយោគយ៉ាងខ្លាំង​ទៅ​លើ​ពិធីបុណ្យ​ពន្លឺ ដែលធ្វើឱ្យវាក្លាយជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញ​និយម។

មិនត្រឹម​តែគយគន់ មនុស្សជាច្រើនចូលចិត្តថតរូបទុកជាអនុស្សាវរីយ៍ ឬប្រើសម្រាប់គោលបំណងផ្សេងៗផងដែរ។

យ៉ាង​ណា​មិញ ដើម្បីថតរូបស្អាតក្នុង​ពិធីបុណ្យ​ពន្លឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។ ប្រសិន​បើ​អ្នក​មាន​ទូរស័ព្ទ​ស្មាត​​ហ្វូន​​ដែល​​ដំឡើង​​មុខ​ងារ​ពិសេស ហើយបើអ្នកយកតាមកាមេរ៉ាឌីជីថលកាន់តែល្អ។

គេហទំព័រ Youtube ជប៉ុន「star view studio 〜カメラで人生を楽しく〜」នឹងផ្តល់គន្លឹះល្អៗជួយដល់ការថត​រូប​របស់​អ្នក។

ចំណុចសំខាន់ៗមួយចំនួនក្នុងវីដេអូ៖

ទាក់ទងនឹងបញ្ចក់កាមេរ៉ា មិនចាំបាច់ប្រើកញ្ចក់កាមេរ៉ាស្តង់ដារ ឬធំនោះទេ គ្រាន់តែត្រៀមជើងកាមេរ៉ា។

អ្នកដែលមិនដឹងតែងតែថតគ្រប់យ៉ាងដោយកំណត់មុខងារស្វ័យប្រវត្តិ ប៉ុន្តែមុខងារនេះពិបាកថតពន្លឺពេលយប់ស្អាត​ណាស់។ ផ្ទុយ​ទៅ​វិញ គាត់​ស្នើ​អោយ​កំណត់​មុខ​ងារ manual លៃតម្រូវជម្រៅ និងល្បឿនដោយដៃ។

ពេលថតអត់មាន tripod (ជើងកាមេរ៉ា) អ្នកគួរតែកំណត់ Aperture កម្រិតតូចបំផុត ហើយល្បឿនបិទ ១ ទៅ ២ ដង ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។

ប្រសិនបើប្រើជើងកាមេរ៉ា អាចកំណត់ Aperture ចន្លោះពី ៥,៦ ដល់ ១១ ។ បើចង់ថតពន្លឺភ្លើងរថយន្តអាចកំណត់ Aperture ធំជាង។

កាមេរ៉ាឌីជីថលអាចរក្សាទុករូបថតក្នុងទម្រង់ JPEG ឬ RAW ។ ទម្រង់ JPEG មានទំហំតូចជាង ដែលអនុញ្ញាតឱ្យអ្នករក្សាទុកឯកសារបានច្រើន។ ផ្ទុយទៅវិញ ទម្រង់ RAW មានទំហំធំជាង ប៉ុន្តែអាចប្រើសម្រាប់កែសម្រួល បង្កើត effect តាម​ចំណូល​ចិត្ត។

ក្នុងវីដេអូនេះ Youtuber ក៏លើកយកគន្លឹះកែសម្រួលដែលមានប្រយោជន៍ ប្រើកម្មវិធី Adobe Lightbox ។ អ្នកអាច​រក​មើល​បន្ថែម​ក្នុងវីដេអូ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: