ភ្ញៀវទេសចរណ៍ជនជាតិជប៉ុនម្នាក់ត្រូវចាប់ខ្លួនពីបទវាយអ្នករត់តាក់ស៊ីជនជាតិកូរ៉េព្រោះតែមូលហេតុមិនយល់ភាសាជប៉ុន
ភ្ញៀវទេសចរណ៍ជនជាតិជប៉ុនម្នាក់ត្រូវចាប់ខ្លួនពីបទវាយអ្នកបើកតាក់ស៊ីជនជាតិកូរ៉េ ដោយមូលហេតុអ្នកបើកតាក់ស៊ីរូបនេះមិនអាចនិយាយភាសាជប៉ុន។
យោងតាមរបាយការណ៍របស់ប៉ូលិសទីក្រុងសេអ៊ូល ភ្ញៀវទេសចរណ៍ជនជាតិជប៉ុនម្នាក់នេះស្ថិតក្នុងស្ថានភាពស្រវឹង ឡើងជិះតាក់ស៊ីនៅ Gangnam ។ គាត់ស្រាប់តែឆេវឆាវបន្ទាប់ពីអ្នកបើកបរមិនយល់អ្វីដែលគាត់កំពុងនិយាយដោយសារបញ្ហាភាសា។
បុរសនោះដេញតាមអ្នកបើកតាក់ស៊ីនៅតាមផ្លូវ ច្រានអ្នកបើកបរ ហើយចាប់ផ្តើមដាល់ និងទាត់គាត់។ ជនរងគ្រោះរបួសដៃ ក និងខ្នង។
អ្នកនៅជុំវិញខំប្រឹងជួយអ្នកបើកតាក់ស៊ី ប៉ុន្តែភ្ញៀវម្នាក់នោះនៅតែបន្តអំពើហិង្សា។
ពីរសប្តាហ៍ក្រោយហេតុការណ៍ អ្នកបើកបរបានអោយដឹងថា គាត់នៅតែរងបញ្ហាផ្លូវចិត្ត និងមិនអាចត្រឡប់ទៅធ្វើការធម្មតាវិញបានទេ។
ករណីស្រដៀងគ្នានេះក៏ធ្លាប់កើតឡើងនៅ Gangnam កាលពីខែកញ្ញា ឆ្នាំ ២០១៩ ផងដែរ។ ភ្ញៀវទេសចរណ៍ជនជាតិជប៉ុនម្នាក់ទៀតក៏បានប្រើអំពើហិង្សាចំពោះអ្នកបើកតាក់ស៊ី។ ភ្ញៀវនោះមានវ័យ ៣០ ឆ្នាំ វាយផ្នែកខាងក្រោយក្បាលអ្នកបើកតាក់សុី ខណៈដែលគាត់កំពុងដឹកជននោះជាមួយជនជាតិជប៉ុនម្នាក់ទៀត។
Sacchan