ឈុតបង្អែមស្រ្តបឺរីធំសម្រាប់មនុស្សពី ៨ ទៅ ១០ នាក់នៅ Shizuoka ប្រទេស​ជប៉ុន

ជាការពិតណាស់ បង្អែមមួយមុខនេះមិនត្រឹម​តែមានបរិមាណច្រើនប៉ុណ្ណោះទេ សូម្បីតែគុណភាពក៏ធំណាស់ដែរ។ ដោយ​​ប្រើ​ផ្លែ​ស្ត្របឺរី​ដាំ​ក្នុង​ស្រុក​នៅ Shizuoka ។

នៅផ្សារកសិករមាន “សួនអាហារក្រោមប្រធានបទ” Izu Eki no Mura អ្នកអាចឈានចូលហាងកាហ្វេមានឈ្មោះ​ថា Tamagoya ជំនាញខាងចម្អិនអាហារដែលធ្វើពីស៊ុត Hinode ចំណូលពីកសិដ្ឋានចិញ្ចឹមមាន់ Hakone Seiroku ដែល​នៅ​ជិត​នោះ។

ក្នុងពិព័រណ៍ផ្លែស្ត្របឺរីលើកនេះហាង Tamagoya នឹងណែនាំបង្អែមយក្សដែលមានទម្ងន់ជាង ៥ គីឡូក្រាម មានឈ្មោះ​ថា Deluxe Strawberry Mont Blanc Parfait ដែលធ្វើពីផ្លែ​ស្ត្របឺរី​បេះនៅសួនក្នុងស្រុក។ ផ្នែកខាងក្នុងមានស្រទាប់​ក្រែម​ទន់​រោយ​លើ Pancake រីឯ custard ធ្វើពីស៊ុត Hinode សូកូឡា Strawberry Whipped Cream ចា​ហួយ​ស្រ្តបឺរី និង pudding ស្រ្តបឺរី។

បង្អែមនេះសម្រាប់មនុស្សពី ៨ ទៅ ១០ នាក់ទទួលទាន ក្នុងតម្លៃ ១១,០០០ យ៉េន។ ដូច្នេះប្រសិនបើអ្នកចង់ភ្លក់បង្អែម​នេះ អ្នក​គួរ​តែ​បបួល​មិត្តភក្តិបន្ថែមទៀត។ ម្យ៉ាងវិញទៀត បើអ្នកចង់ភ្លក់បង្អែមនេះត្រូវកក់ទុកមុន ៣ ថ្ងៃ អ្នកប្រហែលជាដឹងថាត្រូវចំណាយពេល និងកម្លាំងទើបអាចធ្វើបង្អែមច្រើនបែបនេះ។

ប្រសិនបើផ្លែស្ត្របឺរីចំនួន ៥ គីឡូក្រាមច្រើនសម្រាប់អ្នក និងមិត្តភក្តិ កុំបារម្ភ នៅទីនោះពួកគេក៏មានលក់ Strawberry Mont Black Parfait ទំហំធម្មតាក្នុងតម្លៃ ១,៣០០ យ៉េន ប្រើគ្រឿងផ្សំស្រដៀងគ្នា គ្រាន់តែល្មមសម្រាប់​មនុស្ស​ម្នាក់​ទទួល​ទាន​ប៉ុណ្ណោះ។

ពិព័រណ៍ស្រ្តបឺរីនឹងបន្តរហូតដល់ថ្ងៃទី ២៥ ខែធ្នូ ដូច្នេះប្រសិនបើអ្នកមានឱកាសទៅលេង Shizuoka អំឡុងពេលនេះ កុំភ្លេច​ចូល​រួម។

ព័ត៌មានទីតាំង៖

Cafe Brunch Tamagoya / カフェ ブランチ タマゴヤ

អាស័យដ្ឋាន៖ Shizuoka-ken, Mishima-shi, Yasuhisa 322-1

静岡県三島市安久322-1

ម៉ោងធ្វើការ៖ ៩ៈ៣០ ព្រឹក ដល់ ៥ ល្ងាច

Website

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: