បន្ទប់ទឹកកញ្ចក់ថ្លាពិតជាមានសុវត្ថិភាពដូចដែលអ្នកគិតទេ?
លើកមុន JAPO ធ្លាប់ណែនាំពីបន្ទប់ទឹកកញ្ចក់ថ្លានៅ Shibuya អោយអ្នករាល់គ្នាស្គាល់។ នេះជាគំនិតសាងសង់បង្គន់ជួយការពារសុវត្ថិភាព ជាពិសេសសម្រាប់ស្រ្តី។ នៅពេលដែលបន្ទប់ទឹកគ្មានមនុស្ស បង្គន់មើលទៅកញ្ចក់ថ្លា ដែលមានន័យថាមនុស្សនៅក្រៅអាចមើលទៅក្នុង និងផ្ទុយមកវិញ។ ប៉ុន្តែពេលមានអ្នកណាម្នាក់ប្រើបន្ទប់ទឹក ហើយចាក់សោនោះនៅក្រៅមិនអាចមើលឃើញខាងក្នុងទៀតទេ។ ដោយផ្អែកលើប្រព័ន្ធនេះ មនុស្សគ្រប់គ្នាអាចដឹងថាមានអ្នកកំពុងប្រើបង្គន់។
មើលវីដេអូពីនាទី ០ៈ១៨ ដល់ ១ៈ០៩
ប៉ុន្តែថ្មីៗនេះ YouTuber ជនជាតិជប៉ុនម្នាក់បានរកឃើញ “ចំណុចខ្វះខាត” របស់បន្ទប់ទឹកនេះ។
ក្នុងវីដេអូនេះ Youtuber បានបង្ហាញអោយឃើញថា ទោះបីជាចាក់សោរទ្វារក៏ខាងក្រៅនៅតែអាចមើលឃើញស្រអាប់ដដែល មិនមែនមិនឃើញអ្វីទាំងអស់ដូចផ្សាយពាណិជ្ជកម្មនោះទេ។
ស្ថានភាពបែបនេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះបើដឹងថាខាងក្នុងជាមនុស្សស្រីដោយសារកញ្ចក់ថ្លារបស់បង្គន់ ព្រាននារីអាចនឹងធ្វើសកម្មភាព ហើយរឿងអាក្រក់អាចកើតឡើង។
អ្នកគ្រប់គ្រងឧទ្យាននៅ Shibuya បានអោយដឹងថា “មូលហេតុមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែប្រហែលដោយសារអាកាសធាតុត្រជាក់ប៉ះពាល់ដល់ល្បឿនអគ្គិសនី។ រឿងស្រដៀងគ្នានេះធ្លាប់កើតឡើងកាលពីឆ្នាំមុន ដូច្នេះយើងសាកល្បងធ្វើឱ្យបង្គន់មានសភាពស្រអាប់គ្រប់ពេលជាជាងថ្លា” ។
មនុស្សជាច្រើនបានបញ្ជាក់ថា បង្គន់មានសភាពស្រអាប់ ប៉ុន្តែពេលខ្លះថ្លាប៉ុន្មានវិនាទីដែរ។ បច្ចុប្បន្នមិនមានផ្លាកសញ្ញាផ្អាកប្រើប្រាស់នោះទេ ហើយជួនកាលនៅតែមានអ្នកចូល ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
Sacchan