ព្រឹត្តិការណ៍ Jump Festa ២០២៣ ផ្សាយបន្តផ្ទាល់ទូទាំង​ពិភព​លោកលើកដំបូង

ចាប់តាំងពីឆ្នាំ ១៩៩៩ Jump Festa បានក្លាយជាព្រឹត្តិការណ៍ Manga និង Anime ធំនៅប្រទេសជប៉ុន។ Jump Festa ប្រារព្ធ​ធ្វើ​ឡើងនៅ Makuhari Messe ទីក្រុង Chiba ដែលទាក់ទាញអ្នកគាំទ្រ Manga រាប់​មិន​អស់​នៃ​ទស្សនា​វដ្តី Manga ស្ថិតក្រោម Shueisha ដូចជា Weekly Jump, Shonen Jump+, V Jump, Jump SQ និង Saikyo Jump ។

ថ្វីត្បិតតែ Jump Festa មានភាពល្បីល្បាញទូទាំងពិភពលោកក៏ដោយ យ៉ាងណាព្រឹត្តិការណ៍នេះមានកំណត់នៅជប៉ុន។ ចំណុចនេះបានផ្លាស់ប្តូរកាលពីឆ្នាំមុននៅពេលដែល Jump Festa ចេញផ្សាយទូទាំងពិភពលោកវីដេអូសម្តែង​លើ​ឆាក​សំខាន់ៗ​របស់ខ្លួនដោយមានអក្សររត់ពី​ក្រោម​ជា​ភាសា​អង់​គ្លេស។ ទោះបីជាវីដេអូចេញផ្សាយក្រោយ​ព្រឹត្តិ​ការណ៍​ជាក់​ស្តែង ៣ ខែក៏ដោយ។

ទោះជាយ៉ាងណា ក្នុងព្រឹត្តិការណ៍លើកនេះ អ្នកទាំងអស់គ្នាដែលនៅគ្រប់ទីកន្លែងអាចទស្សនាការសម្តែងលើឆាកទាំងអស់ក្នុងអំឡុងពេលជាក់ស្តែង មានទាំងអ្នកបកប្រែ និងអក្សររត់ពីក្រោមជាភាសាអង់គ្លេស។

ចាប់ផ្តើមពីថ្ងៃទី ១៧ ខែធ្នូ Jump Festa ២០២៣ នឹងប្រារព្ធឡើងជា ៣ ដំណាក់កាលក្នុងរយៈពេល ២ ថ្ងៃ ជាមួយនឹងស្នាដៃល្បីជាច្រើន។

  • ថ្ងៃទី ១៧ ខែធ្នូ
    Black Clover (11:15 am – 11:55 am)
    Jujutsu Kaisen (12:45 pm –1:25 pm)
    The Prince of Tennis II (2:10 pm –2:50 pm)
    Boruto & Naruto (3:35 pm –4:15 pm)
    My Hero Academia (5:00 pm –5:30 pm)

 

  • ថ្ងៃទី ១៨ ខែធ្នូ
    Spy x Family (11:15 am – 11:55 am)
    Demon Slayer: Kimetsu no Yaiba (12:45 pm –1:25 pm)
    Dr. Stone (2:10 pm –2:50 pm)
    Chainsaw Man (3:35 pm –4:15 pm)
    One Piece (5:00 pm –5:30 pm)

 

នេះជាឱកាសដ៏ល្អសម្រាប់អ្នកគាំទ្រជុំវិញពិភពលោកអាចទទួលបានព័ត៌មាន និងចំណុចលម្អិតចំណងជើងរឿងដែលពួកគេចូលចិត្ត។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង ចំណង​ជើងហ្គេមមួយចំនួនដែលត្រូវបានជ្រើសរើសក៏បង្ហាញខ្លួនក្នុង Super Stage EX រយៈ​ពេល​មួយ​ថ្ងៃ​ដែរ។

លើសពីនេះ កម្មវិធី Super Stage EX អាចមើលអនឡាញប៉ុណ្ណោះ ដែលមានន័យថាអ្នកមើល Livestream អាចមើល​បន្ថែម​ខ្លឹម​សារ​មួយ​ចំនួន​ដែលមិនមានសម្រាប់អ្នក offline ក្នុងព្រឹត្តិការណ៍នេះ ជាពិសេស៖

  • ថ្ងៃទី ១៧ ខែធ្នូ
    Bleach (7:00 pm – 7:40 pm)
    Kuroko’s Basketball (7:40 pm – 8:20 pm)
    Haikyu!! (8:20 pm – 9:00 pm)

ម៉ោងទាំងអស់គិតតាមម៉ោងក្នុងប្រទេសជប៉ុន។ អ្នក​អាច​ទស្សនា​កម្មវិធី​នេះ​នៅ​លើ​គេហទំព័រ Youtube ផ្លូវ​ការ​របស់ Jump ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: