ហេតុអ្វីបានជាមនុស្សជាច្រើនជ្រើសយក Aokigahara “ព្រៃអត្តឃាត” ជាកន្លែងបញ្ចប់ជីវិតរបស់ខ្លួន
Aokigahara Forest (青木ヶ原) ឬគេហៅថា Jukai (樹海) ជាព្រៃក្រាស់ក្រោមជើងភ្នំហ្វូជី។ ដើមឈើដុះក្រាស់ដូចជាជញ្ជាំងថ្ម ស្ទើរតែមិនមានសំឡេងខ្សល់ និងសត្វព្រៃ។
ព្រៃ Aokigahara មិនត្រឹមតែស្អាត ថែមទាំងគួរឲ្យខ្លាចទៀតផង។ គ្រាន់តែដើរចូលព្រៃភ្លាមធ្វើឲ្យអ្នកមានអារម្មណ៍ព្រឺសម្បុរ ដូចជាកំពុងលាក់អាថ៌កំបាំងអ្វីម្យ៉ាង។
ហើយជាការពិតណាស់… មិនត្រឹមតែប្រជាជនជប៉ុន សូម្បីតែភ្ញៀវទេសចរណ៍អន្តរជាតិក៏ដឹងថាព្រៃនេះមានឈ្មោះថា “ព្រៃអត្តឃាត” ដែរ។ ព្រៃនេះដុះដោយសារកម្អែភ្នំភ្លើងដែលបន្សល់ទុកក្រោយករណីបន្ទុះភ្នំហ្វូជីជាង ៣៥០០ ឆ្នាំមុន។ អ្នកកាន់សាសនា Shinto ជឿថា នេះជាការដាក់ទណ្ឌកម្មរបស់អាទិទេពចំពោះអ្នកដែលធ្វេសប្រហែសភារកិច្ចរបស់ខ្លួន។
ដំណើររឿង
ក្រៅពីមានជំនឿថា ព្រៃមានអំណាចអរូបី នៅមានដំណើររឿងទាក់ទងនឹងបិសាច ព្រលឹងខ្មោចជាដើម។ មនុស្សជាច្រើនជឿថា ព្រះសង្ឃជ្រើសយកព្រៃជាកន្លែងសម្រាប់បង្អាត់អាហារប្រៀបដូចជាទម្រង់លាងសម្អាតខ្លួនឯង។
ក្រៅពីនេះមានទំនៀមទម្លាប់មួយទៀតហៅថា ubasute (姥捨て) ទុកចោលសាច់ញាតិដែលចាស់ជរាឲ្យស្លាប់ក្នុងព្រៃ ព្រោះតែមិនមានអាហារគ្រប់គ្រាន់ក្នុងរដូវទុរ្ភិក្ស។ ទោះបីនេះគ្រាន់តែជារឿងព្រេង ប៉ុន្តែទិដ្ឋភាពព្រៃដ៏គួរឲ្យខ្លាចនេះបានដក់ជាប់ក្នុងចិត្តរបស់ប្រជាជនជប៉ុន។
ព្រលឹងតែលតោលកំពុងរង់ចាំសងសឹក លាក់ខ្លួនក្នុងព្រៃ។
ប្រវត្តិដ៏ខ្មៅងងឹត
នៅសម័យនេះ គេចាត់ទុកព្រៃ Aokigahara ដូចជាកន្លែងសម្រាប់បញ្ចប់ជីវិត។ ព្រៃ Aokigahara ជាកន្លែងធ្វើអត្តឃាតទី ២ បន្ទាប់ពីស្ពាន Golden Gate Bridge នៅ San Francisco ។ ទីនេះជាកន្លែងចុងក្រោយសម្រាប់ព្រលឹងខ្មោចយ៉ាងហោចណាស់ ១០០ នាក់ក្នុងមួយឆ្នាំ។ ហើយនោះគ្រាន់តែជាចំនួនដែលផ្អែកលើឧប្បត្តិហេតុដែលត្រូវបានរកឃើញ និងកត់ត្រាប៉ុណ្ណោះ។
អ្នកជំនាញបានឲ្យដឹងថា ទំនោរនេះចាប់ផ្តើមដោយប្រលោមលោកល្បីរបស់ Matsumoto Seicho (松本清張せ) ដែលសរសេរក្នុងឆ្នាំ ១៩៦០ មានឈ្មោះថា Tower of Waves (波の塔) ។ អ្នកអានដក់ជាប់អារម្មណ៍ចំពោះការស្លាប់របស់គូស្នេហ៍ក្នុងសាច់រឿង។ បន្ទាប់មកប្រព័ន្ធផ្សព្វផ្សាយចាប់យកចំណុចដ៏គួរឲ្យខ្លាចនោះ ដើម្បីពណ៌នាអំពីព្រៃ Aokigahara ។
ប្រលោមលោកដើមគ្រាន់តែជាការប្រឌិត ប៉ុន្តែដំណើររឿង Aokigahara ក្លាយជាកន្លែងធ្វើអត្តឃាតពិតមែន។
ហេតុអ្វីបានជាជ្រើសយកព្រៃនេះ?
សាសនា Shinto គោរពធម្មជាតិ ជាជំនឿដែលបង្កប់យ៉ាងជ្រៅក្នុងគំនិតរបស់ប្រជាជនជប៉ុនគ្រប់រូប បើទោះបីជាពួកគេមិនទទួលស្គាល់ក៏ដោយ។ គ្មានអ្វីប្រៀបបាននឹងការស្លាប់នៅកណ្តាលធម្មជាតិ ក្បែរអាទិទេព និងវិញ្ញាណបុព្វបុរសនោះទេ។
ចំពោះបញ្ហាធ្វើអត្តឃាតនៅជប៉ុន
ប្រជាជនជប៉ុនជាច្រើនចាត់ទុកការធ្វើអត្តឃាតគឺពិសិដ្ឋ។ ក្នុងដំណើរប្រវត្តិសាស្រ្តប្រទេសនេះ ទាក់ទងនឹងទំនៀមទម្លាប់របស់សាមូរ៉ៃ រឿងនឹងហាក់ដូចជាហួសសម័យទៅហើយ។
ចំពោះអ្នកដែលត្រូវទុកចោល ការធ្វើអត្តឃាតជាសោកនាដកម្ម ជា “ជម្រើសតែមួយគត់” សម្រាប់អ្នកដែលទទួលរងបញ្ហាផ្លូវចិត្តក្នុងសង្គមសព្វថ្ងៃបង្កឡើង។
យកជីវិតទៅបញ្ចប់ក្នុងព្រៃ
ប្រវត្តិសោកនាដកម្មគ្របដណ្តប់រឿងរ៉ាវដ៏ខ្មៅងងឹត ប៉ុន្តែហេតុអ្វីបានជាមនុស្សជាច្រើននៅតែចង់ដឹងចង់ឃើញ ហើយចង់ទៅលេងកន្លែងនេះ?
មិនមានច្រកចូលច្បាស់លាស់ ម្យ៉ាងព្រៃនេះក៏មិនត្រូវគេបិទដែរ ដូច្នេះបុគ្គលម្នាក់ៗអាចចូលព្រៃបានយ៉ាងងាយ។ ថែមទាំងមានផ្លូវលំដ៏ស្រស់ស្អាត ហើយបានក្លាយជាកន្លែងកំសាន្តដែលមានអ្នកមគ្គុទ្ទេសផងដែរ។ ជាក់ស្តែងចំណុចអវិជ្ជមានក្នុងព្រៃបានធ្វើឲ្យមនុស្សជាច្រើនមានការចង់ដឹងចង់ឃើញ ក្រៅពី “ព្រៃអត្តឃាត” នេះជាព្រៃដែលមានសក្តានុពលសម្រាប់ទេសចរណ៍។
Sacchan