សង្ខេបព្រឹត្តិការណ៍សំខាន់ៗដែលជប៉ុនឆ្លងកាត់ក្នុងឆ្នាំ ២០២២

ព្រឹត្តិការណ៍សំខាន់ៗដែលជប៉ុនឆ្លងកាត់ក្នុងឆ្នាំ ២០២២ នេះ។

悪い円安 – ប្រាក់យ៉េនធ្លាក់ថ្លៃ

នៅឆ្នាំ ២០២២ នេះចំណុចដែលលេចធ្លោបំផុតគឺរឿងប្រាក់យ៉េនធ្លាក់ថ្លៃ ប្រាក់យ៉េន ១៥២ យ៉េនដូរបាន ១ ដុល្លារ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ២៤ ឆ្នាំ។

ប្រាក់យ៉េនធ្លាក់ថ្លៃធ្វើឱ្យក្រុមហ៊ុនទទួលបានតម្រូវការផលិតផលច្រើន ប៉ុន្តែអ្នកប្រើប្រាស់ក្នុងស្រុកមិនសប្បាយចិត្តចំពោះរឿងនេះឡើយ។

Yakult ១០០០

Yakult ល្បីដោយសារតែផ្ទុកបាក់តេរីដែលមានប្រយោជន៍ចំពោះសុខភាព។ ក្នុងឆ្នាំនេះ Yakult ១០០០ ត្រូវបានដាក់លក់ ក្នុងនោះផ្ទុក ១០០ ពាន់​លាន Shirota Minoru បាក់តេរីមានប្រយោជន៍។ Yakult បានបង្ហាញថា កម្រិត Shirota ខ្ពស់អាចគ្រប់គ្រងភាពតានតឹង លើកកម្ពស់គុណភាពដំណេក។ ផលិតផលលក់ដាច់ខ្លាំងរហូតអស់ពីស្តុក មិនអាចកម្មង់ទិញ។

てまえどり: temae-dori

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបោះចោលអាហារផុតកំណត់រាប់លានតោន។ កង្វះស្បៀងអាហារបានក្លាយជាបញ្ហាទូទាំងពិភពលោក ដោយផ្អែកលើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មនុស្សយល់ដឹងចំពោះបញ្ហានេះកាន់តែច្រើនឡើង ហើយចូលរួមចំណែកកាត់បន្ថយការខ្ជះខ្ជាយអាហារ។

នៅឆ្នាំនេះ អង្គការសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនចូលរួមចំណែកផ្សព្វផ្សាយគោលគំនិត temae-dori ដែលមានន័យថាផលិតផលជិតផុតកំណត់គួរតែត្រូវប្រើប្រាស់មុន។ គំនិតនេះលើកទឹកចិត្តអតិថិជនឱ្យទិញអាហារដែលងាយនឹងខូចសម្រាប់ប្រើប្រាស់ភ្លាមៗ ឬជ្រើសរើសផលិតផលដែលជិតផុតកំណត់។

国葬儀; kokusogi – ពិធីកាន់ទុក្ខថ្នាក់ជាតិ

ពាក់ព័ន្ធនឹងករណីធ្វើ​ឃាត​លោក Shinzo Abe នាយក​រដ្ឋមន្ត្រីជប៉ុនលោក Kishida បាន​សម្រេច​រៀបចំពិធីបុណ្យសពថ្នាក់ជាតិ។ ថ្វីត្បិតតែសេចក្តីសម្រេចនេះត្រូវសាធារណជនជំទាស់ច្រើន យ៉ាងណាពិធីបុណ្យសពនៅតែប្រារព្ធ​ធ្វើ​ឡើង​តាមការគ្រោងទុក មិនខ្វល់ពីមតិសាធារណៈ។

きつねダンス; kitsune dansu

តើអ្នកនៅចាំបទចម្រៀង “The Fox (What Does the Fox Say?)” របស់ Ylvis ដែលធ្លាប់ល្បីខ្លាំងដែរទេ? ថ្មីៗនេះបទចម្រៀងនឹងត្រូវបាន cover ឡើងវិញដោយក្រុម The Nippon Hamu Fighters Girls ហើយបានក្លាយជាការពេញនិយមទូទាំងប្រទេស។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: