របៀបបកសំបកក្រូចឃ្វិចប្លែកៗដែលប្រជាជនជប៉ុនបានចែករំលែក
នៅជប៉ុនក្រូចឃ្វិច (Mikan) ជាផ្លែឈើក្នុងរដូវរងា ប្រជាជនជប៉ុនមានទម្លាប់អង្គុយជិត Kotatsu ដើម្បីកម្តៅរាងកាយ ហើយហូបក្រូចឃ្វិចដែលផ្អែមឆ្ងាញ់។ ក្នុងរដូវរងាក្រូចឃ្វិចផ្អែមបំផុត ម្យ៉ាងវិញទៀត ហូបផ្លែឈើនេះអាចជួយបង្ការជំងឺផ្តាសាយ។
ជាការពិតណាស់ ហូបក្រូចឃ្វិចត្រូវតែបកសំបក តើអ្នកមានទម្លាប់បកសំបកក្រូចឃ្វិចបែបណា?
ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន (MAFF) បានចែករំលែកលើ Twitter របៀបបកក្រូចឃ្វិចដែលគួរឱ្យចាប់អារម្មណ៍បំផុត។
12月3日は #みかんの日
ベルト状に房を並べる みかんの皮のむき方。
祖母が昔よくやってくれて、小さな頃はまるで魔法みたいだなって眺めてたのを覚えています。今、自分でやってみると、意外と簡単にできるんだな・・・おばあちゃん、これで合ってますか? pic.twitter.com/5inKWEtNCe— 農林水産省 (@MAFF_JAPAN) December 3, 2022
អ្វីដែលគួរឱ្យអស់សំណើចនៅថ្ងៃទី ៣ ខែធ្នូ គឺជាទិវាក្រូចឃ្វិចនៅជប៉ុន (Mikan no hi) ។
ដំបូងបកផ្នែកខាងលើផ្លែក្រូចឃ្វិចមើលទៅដូចជាគំរបមួយ បន្ទាប់មកបកដូចគ្នាផ្នែកខាងក្រោម ដោយទុកតែសំបកនៅកណ្តាលប៉ុណ្ណោះ។ ក្រោយមកអ្នកញែកក្រូចឃ្វិចចេញជាជួរបែបនេះ។
ប្រសិនបើមិនសូវយល់អាចមើលវីដេអូខាងក្រោម។
ជាមួយនឹងរបៀបបកសំបកក្រូចឃ្វិចនេះ អ្នកអាចរៀបក្រូចឃ្វិចលើចានអោយអ្នករាល់គ្នាហូប ជាពិសេសក្មេងៗប្រាកដជាចូលចិត្តខ្លាំងណាស់។
គ្រាន់តែបកសំបកក្រូចឃ្វិចដល់ម្លឹងផង។
ការបញ្ចេញមតិខាងក្រោមការបង្ហោះរបស់ MAFF មនុស្សជាច្រើនក៏បានចែករំលែកវិធីបកសំបកក្រូចឃ្វិចរបស់ខ្លួន។
បកសំបកក្រូចឃ្វិចរាងអក្សរ S
បកសំបកក្រូចឃ្វិចរាងផ្កា ៤ ត្របក
បកសំបកក្រូចឃ្វិចរាងមនុស្ស
អ្នកអាចឆ្នៃរករបៀបបកសំបកក្រូចឃ្វិចតាមបែបរបស់ខ្លួន តោះសាកល្បងមើល។
Sacchan