Kanji ឆ្នាំ ២០២២ ចេញមុខហើយ…

នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ Kanji ដែលត្រូវបានសម្រេចគឺអក្សរ 戦 ។ នេះជាតួអក្សរដែលទទួលបានជ័យជម្នះក្នុងចំណោមចំនួនសរុប ២២០,០០០ តួអក្សរ ជាមួយនឹងការជ្រើសរើស ១០,៨០៤ ។

មូលហេតុដែលអក្សរ 戦 ត្រូវបានជ្រើសរើសដោយសារតាំងពីខែកុម្ភៈឆ្នាំនេះ សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីបានក្លាយជាព័ត៌មានដែលទទួលបានការយកចិត្តទុកដាក់ខ្លាំងលើពិភពលោក ម្យ៉ាងវិញទៀត ករណីបាញ់មីស៊ីលជាបន្តបន្ទាប់​របស់​កូរ៉េ​ខាង​ជើង។

ចំណាត់ថ្នាក់លេខ ២ បានទៅលើអក្សរ 安 លេខ ៣ អក្សរ 楽 លេខ ៤ អក្សរ 高 លេខ ៥ អក្សរ 争 ។ នេះជាលើកទី ២ ហើយដែលអក្សរ 戦 ទទួល​បាន​ជ័យ​ជម្នះ​ចាប់​តាំងពីឆ្នាំ ២០០១ ក្រោយករណីវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញានៅសហរដ្ឋអាមេរិក។

ការប្រកួត “Kanji ប្រចាំឆ្នាំ” ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៥ រហូតមកដល់ពេលសរុប ២៨ ដង​មក​ហើយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: