ការចែករំលែកបទពិសោធ “អ្នកមានចោលសំរាមតិចជាងអ្នកក្រ” របស់បុគ្គលិកប្រមូលសំរាមជប៉ុន
滝沢秀一 Shūichi Takizawa ជាផ្នែកមួយនៃក្រុមកំប្លែង マシンガンズ “Machine Guns” ហើយក៏ជាសមាជិកប្រមូលសំរាមមួយរូបផងដែរ។ ជារឿយៗគាត់តែងតែចែករំលែកគន្លឹះក្នុងការចោលសំរាម និងសំរាមកែច្នៃឡើងវិញលើបណ្តាញសង្គមរបស់ខ្លួន។
ថ្មីៗនេះ លោក Takizawa បានក្លាយជាភ្ញៀវកិត្តិយសក្នុងប្រធានបទអ្នកផ្សាយដោយសេរី Ichiro Furutachi ក្នុងនោះលោក Takizawa បានចែករំលែកបទពិសោធនៃការប្រមូលសំរាម ដោយបន្តថាអ្នកមានចោលសំរាមតិចជាងអ្នកក្រ។
ទ្រឹស្ដីរបស់លោក Takizawa គឺថា “អ្នកមានទិញតែរបស់ដែលខ្លួនចូលចិត្ត ដូច្នេះពួកគេមិនសូវបោះចោលសំរាមនោះទេ” ។ អ្នកដែលមានចំណូលមធ្យមច្រើនតែទិញទំនិញថោក ទំនិញបញ្ចុះតម្លៃ ។ល។ ដំបូងស្តាប់ទៅដូចជាមានប្រយោជន៍ខាងសេដ្ឋកិច្ច ប៉ុន្តែទំនិញថោកប្រើមិនបានយូរ ហើយផលិតពីវត្ថុធាតុដើមដែលមានគុណភាពទាប ដូច្នេះឆាប់ខូចជាង។ មិនត្រឹមតែប៉ុណ្ណឹង អ្នកដែលមានចំណូលមធ្យមច្រើនស្លៀកសម្លៀកបំពាក់តាមសម័យកាល នៅពេលហួសសម័យយកចោលជាជាងទិញទំនិញម៉ាកល្បីពាក់បានយូរ។
នៅពេលរំលឹកដល់ចំណុចនេះ លោក Takizawa បានវាយតម្លៃថា “មនុស្សអាចនឹងនិយាយកុហក ប៉ុន្តែធុងសំរាមរបស់ពួកគេមិនចេះកុហកឡើយ។ សំរាមឆ្លុះបញ្ចាំងពីមនុស្សជាក់ស្តែងបំផុត” ដោយបង្ហាញពីជម្រើសរបៀបរស់នៅរបស់ពួកគេ។
Sacchan