រថភ្លើង Seven Stars នាំមកនូវបទពិសោធន៍អាហារឆ្ងាញ់ៗ គ្រឿងសង្ហារឹមប្រណីត និងទេសភាពជុំវិញកោះ Kyushu
រថភ្លើង Seven Stars នាំមកនូវបទពិសោធន៍ទទួលទានអាហារដែលមិនអាចបំភ្លេចបាន ជាមួយនឹងគ្រឿងបរិក្ខារទំនើបៗ និងទេសភាពជុំវិញកោះ Kyushu ។
រថភ្លើង Seven Stars ដ៏ប្រណីតនៅជប៉ុន។ រូបភាព៖ Seven Stars
រថភ្លើង Seven Stars មានចំនួន ៧ ទូអ្នកដំណើរដែលឆ្លងកាត់ខេត្ត Kyushu ។ រថភ្លើងដាក់អោយដំណើរការក្នុងឆ្នាំ ២០១៣ ដោយផ្តល់ជូនដំណើរកំសាន្តជុំវិញកោះ។ ភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពដ៏ស្រស់ស្អាត អាហារ ជ្រោះទឹកក្តៅ ប្រវត្តិសាស្ត្រ និងវប្បធម៌នៅទីនេះ។ មុនពេលចេញដំណើរនៅស្ថានីយ៍ Hakata ភ្ញៀវអាចសម្រាកក្នុងបន្ទប់រង់ចាំ។
រថភ្លើងនេះមាន ១០ បន្ទប់ ជាមួយនឹងគ្រឿងសង្ហារឹមជប៉ុនដែលមានផាសុខភាព។ ទ្វារបង្អួចធំស្រោមមាសដែលអនុញ្ញាតឱ្យភ្ញៀវគយគន់ទេសភាពធម្មជាតិដ៏សំបូរបែប។ អ្វីដែលពិសេសបំផុតគឺបន្ទប់ផឹកតែមានក្រាល tatami តាមរចនាបថ ryurei ប្រពៃណី។
ទេសភាពជុំវិញកោះ Kyushu មើលតាមបង្អួចរថភ្លើង Seven Stars ។ រូបភាព៖ Seven Stars
ក្រៅពីនេះក៏មានរថយន្តទំនើបដែលបម្រើភេសជ្ជៈដោយខ្លួនឯងផងដែរ។ អ្នកអាចផឹកភេសជ្ជៈក្នុងបារ ហើយចូលរួមក្នុងបរិយាកាសរីករាយជាមួយនឹងសំឡេងដ៏ពិរោះនៃការសម្តែងព្យាណូដោយផ្ទាល់។ ភ្ញៀវទេសចរណ៍ថែមទាំងអាចគយគន់ផ្ទៃមេឃដែលពោពេញទៅដោយផ្កាយតាមបង្អួច ជាមួយនឹងកែវស្រាក្នុងដៃ ហើយសម្រាកនៅលើសាឡុង។
រថភ្លើងធ្វើដំណើរតាមបណ្តោយផ្លូវដែលមានចម្ងាយ ៣០០០ គីឡូម៉ែត្រឆ្លងកាត់ Kyushu ។ អាស្រ័យលើចំណូលចិត្តរបស់ភ្ញៀវ ដំណើរកំសាន្តនឹងប្រែប្រួល។ ជាទូទៅ ភ្ញៀវទេសចរណ៍រើសយកដំណើរកំសាន្តរយៈពេល ៤ ថ្ងៃ ៣ យប់ដើម្បីភ្លក់មុខម្ហូបនៅ Kyushu ។
នៅថ្ងៃអង្គាររថភ្លើងឈប់នៅទីក្រុង Miyazaki ដើម្បីទទួលយកបទពិសោធធ្វើប្រអប់បាយ bento ។ គ្រឿងផ្សំត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងដាក់ហាលច្រើនឆ្នាំមុនពេលប្រើ។ ជាពិសេសមុខម្ហូបដែលចម្អិនពីគ្រឿងផ្សំក្នុងស្រុកត្រូវបានខ្ចប់ក្នុងប្រអប់ bento ដែលធ្វើពីឈើសុីដា Kirishima ។
គ្រឿងសង្ហារិមមានលក្ខណៈប្រណីត និងអារម្មណ៍កក់ក្ដៅ។ រូបភាព៖ Seven Stars
នៅថ្ងៃពុធអាហារពេលព្រឹកត្រូវបានបម្រើនៅ Murezuru Shuzo រួមមាន “watadamai” (អង្ករសម្រាប់បម្រើដល់គ្រួសារអធិរាជជប៉ុន) ដែលចម្អិនក្នុងឡដុតនៃរោងចក្រស្រាបៀរ Murezuru Shuzo និងស៊ុបមាន់ “Torijiru” ។
ប្រភព៖ Skydoor