សារមន្ទីរ Tokyo ដាក់តាំងការបកប្រែបែបកំប្លែងតែក្នុងគោលបំណងអប់រំ
ថ្មីៗនេះកម្មវិធី Duolingo បានដាក់ចេញ The Museum of Wonky English (MOWE) ដែលជាសារមន្ទីរទម្រង់ pop-up សម្រាប់តាំងការបកប្រែបែបកំប្លែងពីភាសាជប៉ុនទៅអង់គ្លេសក្នុងគោលបំណងអប់រំ។
សារមន្ទីរ pop-up នេះស្ថិតនៅវិចិត្រសាល UltraSuperNew ហើយ Harajuku ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ៧ ខែធ្នូ។ ទោះបីជាផុតរយៈពេលកំណត់ក៏ដោយ យ៉ាងណាចូរក្រឡេកមកមើលការបកប្រែដែលត្រូវបានយកមកដាក់តាំង។
សរុបការបកប្រែបែបកំប្លែងមានចំនួន ១៥ គំរូដែលប្រមូលបានពីការបកប្រែពិតនៃការផ្សាយពាណិជ្ជកម្មជប៉ុន។ គំរូបតាំងបង្ហាញរួមទាំងការកែតម្រូវ ក៏ដូចជាការពន្យល់ពីមូលហេតុដែលការបកប្រែបែបនេះធ្វើអោយប្តូរអត្តន័យប្រយោគដើម។
When coffee is all gone. It’s over.
Crap your hands.
Please do not eat children and elderly.
ប្រាកដណាស់នេះជាសារមន្ទីរ Style Duolingo ដែលមានលក្ខណៈពិសេស គួរឱ្យអស់សំណើច និងមានតម្លៃជាឯកសារយោងខ្ពស់។
Sacchan