ផ្ទាំងផ្សាយពាណិជ្ជកម្មដែលសម្រាប់តែសិស្សត្រៀមប្រឡងទើបមើលយល់
ប្រសិនបើអ្នកមើលដោយភ្នែកទទេ អ្នកប្រាកដជាមិនយល់ការផ្សាយពាណិជ្ជកម្មនេះឡើយ។ ប៉ុន្តែបើអ្នកជាសិស្សដែលកំពុងត្រៀមប្រឡងចូល អាថ៌កំបាំងនឹងត្រូវបានលាតត្រដាង។
ការផ្សាយពាណិជ្ជកម្មត្រូវបានដាក់នៅស្ថានីយ៍ Shibuya និង Ikebukuro ជាស្ថានីយ៍ដែលមមាញឹកបំផុតនៅជប៉ុន។
ថ្វីត្បិតតែមនុស្សគ្រប់គ្នាមើលឃើញការផ្សាយពាណិជ្ជកម្មនេះ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែយល់ផ្ទាំងនេះចង់សំដៅលើអ្វីនោះទេ ព្រោះនេះគឺជា “ការផ្សាយពាណិជ្ជកម្មដែលមានតែសិស្សត្រៀមប្រឡងប៉ុណ្ណោះទើបមើលដឹង” ។
មនុស្សធម្មតាសម្លឹងមើលគ្រាន់តែឃើញផ្ទាំងធំមួយមិនដឹងថាផ្សាយពីអ្វីឡើយ ប៉ុន្តែប្រសិនបើអ្នកសម្លឹងមើលដោយប្រើបន្ទះប្លាស្ទិកពណ៌ក្រហម…
តួអក្សរនឹងលេចចេញមក…
តើអ្នកណាខ្លះមានបន្ទះប្លាស្ទិកពណ៌ក្រហមនេះ? គឺសិស្សដែលកំពុងត្រៀមប្រឡង។ នៅប្រទេសជប៉ុន សៀវភៅពុម្ពច្រើនតែមានចម្លើយលំហាត់ផ្សេងៗតាមរយៈវិធីនេះ។ ជាទូទៅ សិស្សជប៉ុនប្រើបន្ទះពណ៌ក្រហមថ្លាដែលមានទំហំតូច ប្រហែលប៉ុនមេដៃ ឬបន្ទាត់ខ្លី ដើម្បីមើលចម្លើយពេលកំពុងរៀននៅលើរថភ្លើង ឬចូលរួមថ្នាក់ត្រៀមប្រឡង។
ខ្លឹមសារផ្ទាំងផ្សាយពាណិជ្ជកម្មនេះដូចតទៅ៖
“ជូនចំពោះអ្នកដែលកំពុងត្រៀមប្រឡងដោយប្រើបន្ទះពណ៌ក្រហមលើរថភ្លើង យើងជឿជាក់ថាអ្នកនឹងទទួលបានជោគជ័យ។
អ្នកនឹងដឹងពីសក្តានុពលរបស់ខ្លួនបន្តិចម្ដងៗ។
យើងសូមជូនពរដល់អ្នកទាំងអស់គ្នាដែលមានសំណាងមើលឃើញអក្សរទាំងនេះ” ។
ការផ្សាយពាណិជ្ជកម្មនឹងបន្តនៅទីនោះរហូតដល់ថ្ងៃទី ១១ ខែធ្នូ សង្ឃឹមថាអាចជម្រុញស្មារតីប្រឡងចូលសាលាដែលពួកគេចូលចិត្តដោយជោគជ័យ។
Sacchan