ក្រុមហ៊ុនផលិតឈើចាក់ធ្មេញជប៉ុនបកស្រាយយ៉ាងខ្លីចំពោះមូលហេតុ​​​នៃ​ការ​រចនា​របស់ខ្លួន

ថ្វីត្បិតតែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែប្រើឈើចាក់ធ្មេញ ប៉ុន្តែយ៉ាងណាឈើចាក់ធ្មេញពិតជាមានប្រយោជន៍ខ្លាំង​ណាស់។ ព្រោះក្រៅពីចាក់ធ្មេញ អ្នកអាចប្រើឈើចាក់ធ្មេញតូចមួយនេះឆ្កឹះធូលីចេញពីឧបករណ៍អេឡិចត្រូនិច បើក​គម្រប​កាវ​ជា​ដើម។

នៅជប៉ុន អ្នកនឹងទទួលបានឈើចាក់ធ្មេញជាមួយចង្កឹះពេលទិញបាយនៅហាងលក់ទំនិញ។ ជាទូទៅឈើ​​ចាក់ធ្មេញ​ជប៉ុន​​តែង​​តែ​​មាន​​កាញ់​​ផ្នែក​​ខាង​​ចុង។ ឈើ​ចាក់​ធ្មេញ​ដែល​ធ្វើដោយដៃប្រហែលជាមិនមានទេ ប៉ុន្តែឈើចាក់ធ្មេញដែល​ផលិត​ចំនួន​ច្រើន​នៅជប៉ុនតែងតែមានកាញ់មួយនេះ។

តើអ្នក​ធ្លាប់​ឆ្ងល់​ដែរទេថាកាញ់នេះទុកសម្រាប់ធ្វើអ្វី?

មនុស្សជាច្រើននៅជប៉ុន (និងនៅកន្លែងផ្សេងទៀត) តែងតែកាច់ឈើចាក់ធ្មេញដែលបង្ហាញថាពួកគេបានប្រើរួចហើយ ដូច្នេះមនុស្សជាច្រើនគិតថាកាញ់នឹងរចនាឡើងសម្រាប់សកម្មភាពនេះ យ៉ាងណាតើគោលបំណងពិតប្រាកដ​ជា​អ្វី?

អ្នកប្រើគណនី Twitter នៃក្រុមហ៊ុនផលិតឈើចាក់ធ្មេញជប៉ុន 菊水産業株式会社 Kikusui Sangyo Corporation (@kikusui_sangyo) បាន​បក​ស្រាយចំពោះអត្ថប្រយោជន៍របស់កាញ់នេះដូចខាងក្រោម៖

https://twitter.com/kikusui_sangyo/status/1597421432996171776?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1597421432996171776%7Ctwgr%5Edd990b1b5b18954bd447fb2b6caaae77e10c038b%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F151928.html

នៅពេលខ្ញុំប្រាប់នរណាម្នាក់ថាយើងជាអ្នកផលិតឈើចាក់ធ្មេញក្នុងស្រុក ៩៥% នឹងធ្វើទឹកមុខដូចជាច្បាស់ណាស់ ហើយ​និយាយ​ថា “កាញ់​នេះ​ប្រើសម្រាប់កាច់ចេញហើយដាក់ចង្កឹះមែនអត់”។ តាមពិតទៅមិនមែននោះទេ។

គ្រាន់តែសម្រាប់តុបតែងលម្អប៉ុណ្ណោះ

ជាការពិតណាស់ កាច់ឈើចាក់ធ្មេញដើម្បីសម្គាល់ថាប្រើរួច ឬទុកដាក់ចង្កឹះគ្មានអ្វីខុសឡើយ ថែមទាំងជាទង្វើល្អ​ផង​ដែរ។ ប៉ុន្តែ​នោះ​មិន​មែន​ជា​គោល​បំណង​ពិត​ប្រាកដដែលអ្នកផលិតរចនាកាញ់នេះទេ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: