ស្វែងយល់អំពី Boss Coffee ជាម៉ាកកាហ្វេ​កំប៉ុង​ដែលមាន​​ប្រជា​ប្រិយ​​ភាព​នៅ​ជប៉ុន

ប្រសិនបើអ្នកធ្លាប់ចូលហាងលក់ទំនិញ ឬទិញភេសជ្ជៈក្នុងម៉ាសុីនលក់ដោយស្វ័យប្រវត្តិនៅជប៉ុន អ្នកប្រហែល​ជា​ធ្លាប់​​ឃើញ​​​កាហ្វេ​កំប៉ុងមួយ​នេះ។ នេះគឺ Boss Coffee ដែលជាម៉ាកកាហ្វេកំប៉ុងដ៏ល្បីឈ្មោះនៅជប៉ុន។

នៅឆ្នាំ ២០២២ នេះម៉ាកកាហ្វេកំប៉ុងគម្រប់ខួប ៣០ ឆ្នាំ។

ដំណើរអាជីវកម្ម

នៅជប៉ុនប្រវត្តិកាហ្វេកំប៉ុងមិនមែនចាប់ផ្តើមដោយ Boss នោះទេ។ ម៉ាកយីហោកាហ្វេកំប៉ុងចំណាស់ជាងគេ ដែលត្រូវបានកំណត់ត្រាពិភព​លោក​ហ្គីណេស​ទទួលស្គាល់គឺ Ueshima Coffee ក្រុមហ៊ុននេះចាប់ផ្តើមលក់ផលិតផលក្នុងឆ្នាំ ១៩៦៩ ។ 

ការផលិតកាហ្វេ​កំប៉ុង​ដើម្បី​បំពេញតម្រូវការអ្នកដែលមមាញឹក។ ដោយដឹងថា លោក Ueshima Tadao ដែលជាស្ថាបនិក​ក្រុម​ហ៊ុន​ផ្តួច​ផ្តើមគំនិតនេះពេលទិញកាហ្វេក្តៅនៅស្ថានីយ៍រថភ្លើង ប៉ុន្តែត្រូវបង្ខំចិត្តចោលព្រោះរថភ្លើងរបស់​គាត់​បាន​មក​ដល់។

កាហ្វេកំប៉ុងកាន់តែមានប្រជាប្រិយភាព សព្វថ្ងៃនេះ ជាង ១០ ម៉ាកកាហ្វេកំប៉ុងត្រូវបានដាក់លក់ក្នុងប្រទេស​ជប៉ុន ដោយ​ម៉ាក​ល្បីៗ​រួម​មាន Fire, Georgia, Nescafe, Coffee Time, Cafe La Mode និង Boss ផងដែរ។

ជាទូទៅកាហ្វេមួយកំប៉ុងមានតម្លៃចន្លោះពី ៥០ ទៅដល់ ២០០ យ៉េន ចំណុចនេះធ្វើឱ្យកាហ្វេកំប៉ុងក្លាយជាភេសជ្ជៈដែលមានតម្លៃសមរម្យជាជាងភេសជ្ជៈផ្សេងទៀត ហើយមានលក់ក្នុងម៉ាសុីនលក់ដោយស្វ័យប្រវត្តិ និងហាងលក់ទំនិញ។ តាមការស្ទង់មតិដែលធ្វើឡើងប្រចាំឆ្នាំបង្ហាញថាប្រជាជនជប៉ុន​ជា​មធ្យម​ផឹក​កាហ្វេ​ចន្លោះ​ពី ៩០ ដល់ ១០០ កំប៉ុង​ក្នុង​មួយ​ឆ្នាំ។ ទោះជាយ៉ាងណា ចំនួននេះធ្លាក់ចុះក្នុងឆ្នាំ ២០២០ និង ២០២១ ដោយសារពាក់ព័ន្ធនឹងជំងឺ​រាត​ត្បាត​កូវីដ ១៩ ។

Boss Coffee ប្រើបច្ចេកទេសផលិតពិសេស

កាហ្វេ Boss ត្រូវបាន Suntory ផ្សព្វផ្សាយដំបូងក្នុងឆ្នាំ ១៩៩២ ។ Suntory ជាក្រុមហ៊ុនភេសជ្ជៈដែលផលិតស្រាវីស្គី ស្រាបៀរ តែទឹកកក soda ក្រូចឆ្មាជាដើម។ ហើយក្រុមហ៊ុនក៏មានលក់ទាំងកាហ្វេកំប៉ុង និងកាហ្វេដបជ័រ ប៉ុន្តែប្រភេទកំប៉ុង​មាន​គេ​ស្គាល់​ច្រើន​ជាង។

បន្ទាប់ពីល្បីឈ្មោះជាច្រើនទសវត្សរ៍នៅជប៉ុន Boss Coffee បានពង្រីកទៅកាន់សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែល​សេឡង់​ក្នុង​ឆ្នាំ ២០១៩ ។ ទោះ​បី​ជា​ការ​លក់​ធ្លាក់​ចុះ​ក្នុង​អំឡុង​ពេល​ជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែ Boss Coffee ត្រូវគេចាត់​ទុក​ថា​ទទួល​បាន​ជោគជ័យ ផលិតផលបន្តលក់នៅទូទាំងពិភពលោក។

រសជាតិពិសេសរបស់ Boss Coffee បានមកពីដំណើរការផលិតដែលគេហៅថា “Flash Brew” កាហ្វេមិនឆុងតាមបែបត្រជាក់។ ដំបូងឆុងកាហ្វេក្តៅ បន្ទាប់មកធ្វើអោយត្រជាក់យ៉ាង​លឿន​ក្នុង​រយៈ​ពេលត្រឹម​ប៉ុន្មានវិនាទី ដើម្បីរក្សារសជាតិដើម។

នៅពេលដែល Boss Coffee ចេញលក់ដំបូង វាមានរសជាតិតែមួយគត់គឺ “Super Blend” ប៉ុន្តែសព្វថ្ងៃនេះ អ្នកអាចរកទិញរសជាតិជាច្រើនផ្សេងទៀត។ ប្រភេទដែលមានប្រជាប្រិយភាព និងល្បីមានដូចជា Boss BLACK ដែលមិនមានទឹកដោះគោ ឬស្ករ ចំណែក Boss Cafe au Lait មានរសជាតិស្រាលជាងជាមួយទឹកដោះគោ និងស្ករច្រើន និង Boss Rainbow ល្បីជាមួយនឹងការរចនាកំប៉ុងពណ៌ឥន្ទធនូ។

ក្រុមហ៊ុន​ក៏​បាន​ដាក់ចេញនូវ​រសជាតិ​ឡាតេ​មួយចំនួនក្នុងរយៈពេលមានកំណត់ផងដែរ។

Tommy Lee Jones និងផ្សាយពាណិជ្ជកម្ម Boss Coffee ដែលល្បីល្បាញ

តាំងពីឆ្នាំ ២០០៦ មក Boss Coffee បានផលិតការផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ជាបន្តបន្ទាប់ជាមួយតារាសម្តែងជនជាតិអាមេរិក Tommy Lee Jones ។ លោក Jones ជាតារាល្បីធ្លាប់សម្តែងក្នុងខ្សែភាពយន្ត The Fugitive និង No Country for Old Men លើកនេះចូលតួមនុស្សក្រៅភពខំប្រឹងសម្របខ្លួននឹងវប្បធម៌របស់ជប៉ុន។ លោក Jones ចូលរួមសម្តែងឈុតឆាកជាច្រើនដូចជារត់តាក់ស៊ី ឬធ្វើជាគ្រូបង្រៀន។ ក្នុងស្ថានភាពនីមួយៗ អាកប្បកិរិយា និងកម្លាំងនៃមនុស្សក្រៅភពរបស់​លោក Jones ធ្វើឱ្យស្ថានការណ៍រឹតតែពិបាក ប៉ុន្តែគាត់បន្ធូរ​អារម្មណ៍​ជា​មួយ​នឹង Boss Coffee មួយកំប៉ុង។

លោក Jones ត្រូវគេចាត់ទុកថាចូលចិត្តថតផ្សាយពាណិជ្ជកម្មរបស់ Boss Coffee ហើយគាត់ក៏បានទៅលេងប្រទេស​ជប៉ុន​ជា​ច្រើន​ដង​ផង​ដែរ។

នៅឆ្នាំ ២០២២ Suntory បានចេញផ្សាយ All-Star blend ដើម្បីអបអរសាទរខួបលើកទី ៣០ ។ Blend រួមជា​មួយនឹង ៥ រស​ជាតិ​មុន​របស់ Boss Coffee បានក្លាយជាភេសជ្ជៈតែមួយគត់ និងដាក់លក់រយៈ​ពេល​មាន​កំណត់​ក្នុង​ឆ្នាំ ២០២២ ។ Boss ក៏​បាន​សហការ​ជា​មួយក្រុមហ៊ុន Nintendo ដើម្បីផលិតពាណិជ្ជកម្មថ្មីដែលមានវត្តមានរបស់តួអង្គ Kirby ដែរ។

ប្រសិនបើអ្នកកំពុងឈរនៅមុខម៉ាសុីនលក់ដោយស្វ័យប្រវត្តិរបស់ជប៉ុនតែមិនដឹងទិញអ្វី ហេតុ​អ្វីមិនផឹក Boss Coffee? កាហ្វេ​កំប៉ុង​នេះ​នឹង​ផ្តល់​ថាម​ពល​សម្រាប់​អ្នក​ពេញមួយថ្ងៃ ជាមួយនឹងក្លិនទាក់ទាញ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: