នារីជប៉ុនម្នាក់ចែករំលែកការរស់នៅលើកំពូលភ្នំ​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ធម្មជាតិ​ដូចក្នុងរឿងគំនូរជីវចល Ghibli

Shimako-san ជាម្ចាស់គេហទំព័រ Youtube『しまこさんの家〜暮らしと手仕事〜』តែងតែចែករំលែកជីវិតស្ងប់​ស្ងាត់ រីក​រាយ​របស់​ខ្លួន​ក្នុង​ផ្ទះ​ ដែលមើលទៅ “ដូចជា Ghibli” លើ​កំពូលភ្នំព័ទ្ធជុំវិញដោយធម្មជាតិ។

តើនេះជាជីវិតដ៏សុខសាន្តដែល​មនុស្ស​ជា​ច្រើន​ស្រមៃ​ចង់បានមែនទេ?

ក្នុងវីដេអូនេះ Shimako-san រីករាយនឹងទេសភាពស្រស់ស្រាយនៃរដូវស្លឹកឈើជ្រុះ។ ឆ្មាមួយក្បាលកំពុងសម្លឹងមើល​ពី​ចម្ងាយ ព្រោះ​តែ​ឆ្ងល់​នឹង​រូប​រាងរបស់ Tanuki នៅខាងក្រៅ។ ក្រោយពេលអោយចំណីកូនចាប (山雀 yamagara) នាង​ចាប់​ផ្តើម​ចម្អិន​ម្ហូប។

មុខម្ហូបថ្ងៃនេះគឺ Ramen ដែលធ្លាប់ឃើញក្នុងរឿងគំនូរជីវចល Ponyo! របស់ Ghibli ។

Shimako ចាប់ផ្តើមស្ងោរស៊ុត បន្ទាប់មកហាន់ខ្ទឹម Negi នាងដាក់ប្រេងឆាចូលខ្ទះដើម្បីចម្អិនសាច់ហេម រួចស្រុះមី។ ដំណាក់កាលចម្អិនមានភាពងាយស្រួល ប៉ុន្តែមីដូចក្នុងរឿង Anime អញ្ចឹង។

Shimako ក៏បានធ្វើដំឡូងដុតនៅលើចង្ក្រានឈើដែលនាងហៅថា “Calcifer” ។ អ្នកដែលគាំទ្រ Ghibli ប្រាកដជាស្គាល់ភ្លើងដ៏គួរឱ្យស្រឡាញ់ដែលមានឈ្មោះថា Calcifer ក្នុងរឿង Howl’s Moving Castle ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: