បុរសជនជាតិជប៉ុនម្នាក់ត្រូវចាប់ខ្លួនពីបទទូរស័ព្ទទៅប្រមាថប៉ូលិស Saitama ចំនួន ២០៦០ ដង

នៅប្រទេសជប៉ុនមានករណីបៀតបៀនជាច្រើនប្រភេទដូចជាការបៀតបៀនផ្លូវភេទ ឬករណីបំពានអំណាចជា​ដើម។ ហើយមានពេលខ្លះទម្រង់បៀតបៀនមួយចំនួនអ្នកប្រហែលធ្លាប់ឮលើកដំបូងដូចជាការបៀតបៀនមាតុភាព ឬ​ការ​បៀត​បៀន​អតិថិជន ។ល។

បច្ចុប្បន្ន​សូម្បី​តែ​ប៉ូលិស​ក៏ក្លាយទៅជាគោលដៅត្រូវបៀតបៀនដែរ។

នៅប៉ុស្តិ៍ប៉ូលិស Saitama ពួកគេតែងតែទទួលបាន​ទូរស័ព្ទ​ប្រមាថពី​បុរស​ម្នាក់។ បុគ្គលម្នាក់នេះនិយាយថា “ប៉ូលិសគួរ​តែ​ត្រូវ​បណ្ដេញ​​ចេញ” ព្រម​ទាំង​ជេរ​ប្រមាថ​មន្ត្រី​ប៉ូលិសទាំង​នេះ​ថា “ល្ងង់” “សុីលើកម្លាំងពន្ធប្រជាជន” ជាដើម។

តាំងពីថ្ងៃទី ៣០ ខែកញ្ញារហូតដល់ថ្ងៃទី ៨ ខែតុលា គាត់បានទូរស័ព្ទទៅប៉ុស្តិ៍ប៉ូលីសសរុបចំនួន ២០៦០ ដង ដោយគ្រាន់​តែ​ដើម្បី​ជេរ​ប្រមាថ​អ្នក​ដទៃ។ ជាមធ្យមរាល់ ៦ នាទីមានការហៅទូរស័ព្ទម្តង។

ចំនួននេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបើផ្អែកលើទង្វើរបស់បុរសម្នាក់នេះអាចចាត់ទុកជាទង្វើរារាំងការងាររបស់ប៉ូលីស។ នៅថ្ងៃទី ២៨ ខែវិច្ឆិកា បុរសអាយុ ៦៧ ឆ្នាំម្នាក់មកពី Kawaguchi ត្រូវចាប់ខ្លួន និងពិន័យប្រាក់។

គាត់បាននិយាយថា “ខ្ញុំដឹងថាប៉ូលីសនឹងស្វែងរកខ្ញុំ” ។

ហេតុផលដែលជម្រុញអោយគាត់ធ្វើបែបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ប៉ូលិស​បាន​រក​ឃើញ​ថា គាត់​បាន​ធ្វើ​សកម្មភាព​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ បើទោះបីជាចំនួនទើបតែកើនឡើងក្នុងពេលថ្មីៗ​នេះ​ក៏​ដោយ។

ហើយ​ជាក់ស្តែងជន​នេះ​មិន​មាន​បំណង​សហការ​ជាមួយ​ប៉ូលិស​ឡើយ ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: