Don Quijote ដាក់ផ្លាកសញ្ញាហាមមិនឱ្យគូស្នេហ៍បែកគ្នាក្នុងហាង
អ្នកប្រើគណនី Twitter ជប៉ុន ちゃんまな Chanmana (@manachawakannai) បានទៅកាន់សាខា Don Quijote ក្នុងតំបន់ដែលគាត់រស់នៅ ហើយថតបានផ្លាកសញ្ញាមួយផ្ទាំងនេះ។
ប្រែថា៖
អតិថិជនជាទីគោរព
សូមកុំហូប ផឹក ក៏ដូចជាគូស្នេហ៍កុំចែកផ្លូវគ្នាក្នុងហាង។
តាមមើលទៅដូចជាជាក់ស្តែងពេកអត់?
តើអាចនឹងមានរឿងបង្កប់នៅពីក្រោយផ្លាកសញ្ញានេះដែរទេ?
ជាការពិតណាស់ បើទោះបីជាហាងមានកន្លែងខ្លះមើលមិនឃើញ នៅកន្លែងសាធារណៈដែលតែងតែមានមនុស្សកកកុញបែបនេះមិនមែនជាកន្លែងស័ក្តិសមសម្រាប់គូស្នេហ៍ចែកផ្លូវគ្នានោះទេ។
Sacchan