ជប៉ុន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់​ផ្អើលយកឈ្នះអេស្ប៉ាញឈានចូលវគ្គ ១៦ ក្រុមនៃ​ព្រឹត្តិ​ការណ៍​​​ World Cup ឆ្នាំ ២០២២

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​បាន​បង្កើត​ភាព​អស្ចារ្យ​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ ១៦ ​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិ​ការណ៍​​​ពិភព​​លោក​ FIFA World Cup នៅ​ប្រទេស​កាតា បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ខ្លាំង​អេស្ប៉ាញ​ដោយ​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ក្នុងពូលចុង​ក្រោយ​កាល​ពី​យប់​មិញ។

កីឡាករ​ជប៉ុនប្រកួតយ៉ាងក្លាហានឈានចូលវគ្គ ១៦ ក្រុមនៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ។

ការ​ប្រកួត​បាន​ត្រឹម​តែ​ ១១​ នាក់​ប៉ុណ្ណោះ ​ខ្សែ​ប្រយុទ្ធ Morata ទម្លាយ​សំណាញ់​ទី​របស់​គូ​ប្រកួត​ជួយ​​ឱ្យ​​អេស្ប៉ាញ​នាំ​មុខ ០-១ ប៉ុន្តែ​ចូល​ដល់វគ្គ​ទី ​២ ជប៉ុន​វាយ​បក​វិញ​បាន ​២​ គ្រាប់​ជា​គុណ​សម្បត្តិ​របស់​កីឡាករ Doan នៅ​នាទី​ទី​ ៤៨ និង​កីឡាករ​ Tanaka នៅ​នាទី​ទី​ ៥១​ ដើម្បី​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ២-១។

នេះ​ជា​រឿង​​នឹក​ស្មាន​មិន​ដល់​​ដែល​ជប៉ុនបាន​ឈរ​លើ​កំពូល​តារាង និង​​លេខ ​២​ គឺ​ក្រុម​គោជល់​អេស្ប៉ាញដែល​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ ១៦ ​ក្រុម​ចុង​ក្រោយ​ ហើយ​​រុញ​​ច្រាន​​ឥន្ទ្រី​ដែក​​អាល្លឺម៉ង់​ធ្លាក់​​ត្រឹម​វគ្គ​ចែក​ពូល។ នៅ​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ ជប៉ុន​ប៉ះ​ក្រូអាត ខណៈ​ដែល​អេស្ប៉ាញ​ប៉ះម៉ារ៉ុក៕

រូបភាព៖ FIFA WORLD CUP 2022

ប្រភព៖ kampucheathmey

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: