ដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុនកាន់តែងាយស្រួលជាងមុនគ្រាន់តែដឹងចំណុចទាំងនេះ
ថ្មីៗនេះ ដំណើរទេសចរណ៍ជប៉ុនផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ។
ជាងមួយខែមកហើយដែលជប៉ុនបើកព្រំដែនទទួលភ្ញៀវអន្តរជាតិឡើងវិញ ប៉ុន្តែមិនដូចជាប្រទេសដទៃទៀតទេ នៅតែមានការរឹតត្បិតមួយចំនួនពេលឆ្លងដែន។
កាលពីឆ្នាំមុន ភ្ញៀវទេសចរណ៍ត្រូវបំពេញព័ត៌មានចំពោះការចាក់វ៉ាក់សាំង ដូចជាប្រភេទវ៉ាក់សាំងជាដើម ប៉ុន្តែចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាតម្រូវការនេះត្រូវបានលុបចោល។ អ្នកក៏អាចចូលទៅកាន់ “Visit Japan Web” ជាគេហទំព័រដែលត្រូវបានបង្កើតឡើងជួយឱ្យដំណើរចេញចូលព្រំដែនកាន់តែងាយស្រួល។
នៅលើ Visit Japan Web មាន ៣ ចំណុចត្រូវបានបន្ថែមដែលអ្នកត្រូវចំណាំ៖
១. អាចចុះឈ្មោះសម្រាប់សមាជិកគ្រួសារ
ពីមុនឪពុកម្តាយមិនអាចចុះឈ្មោះព័ត៌មានសម្រាប់កូនរបស់ពួកគេតាមរយៈកម្មវិធី MySOS ទេ ព្រោះកម្មវិធីនេះអនុញ្ញាតអោយប្រើគណនីតែមួយប៉ុណ្ណោះ។ មានន័យថាអ្នកចង់ចូលប្រទេសជប៉ុនត្រូវតែមានស្មាតហ្វូនដែលដំឡើងកម្មវិធីនេះ បើមិនដូច្នេះទេ ពួកគេត្រូវឈរតម្រង់ជួរយូរ។
គេហពំទ័រថ្មីអាចដោះស្រាយបញ្ហានេះ ដែលអនុញ្ញាតឱ្យចុះឈ្មោះសម្រាប់សមាជិកគ្រួសាររហូតដល់ ១០ នាក់ដោយប្រើគណនីតែមួយ។
២. អាចចុះឈ្មោះកាលវិភាគច្រើន
កាលពីមុននៅលើកម្មវិធី MySOS អ្នកត្រូវចុះឈ្មោះព័ត៌មានលម្អិតរាល់ពេលធ្វើដំណើរក្នុង និងក្រៅប្រទេស ប៉ុន្តែឥឡូវនេះអ្នកអាចបញ្ចូលការធ្វើដំណើរទាំងអស់របស់ខ្លួនក្នុងពេលតែមួយ។ នេះជាការកែសម្រួលដែលល្អ ជាពិសេសសម្រាប់ភ្ញៀវទេសចរណ៍ធ្វើដំណើរទៅកន្លែងផ្សេងៗជាច្រើន។
៣. ការកំណត់ដាក់ពាក្យសម្ងាត់ធានាសុវត្ថិភាពខ្ពស់
តួអក្សរពិសេសមិនមែនសុទ្ធតែអាចទទួលយកសម្រាប់ការកំណត់ពាក្យសម្ងាត់នៅប្រទេសជប៉ុននោះទេ ប៉ុន្តែក្នុងករណីនេះ អ្នកប្រើត្រូវប្រើតួអក្សរពិសេសដើម្បីកំណត់ពាក្យសម្ងាត់។ អ្នកប្រើត្រូវបង្កើតពាក្យសម្ងាត់ដែលមានតួអក្សរ ១០ ឡើងទៅ ដែលទាមទារអោយបញ្ចូលអក្សរធំ និងអក្សរតូច លេខ និងនិមិត្តសញ្ញា។
ថ្វីត្បិតតែភ្ញៀវទេសចរណ៍មួយចំនួនយល់ឃើញថាបទបញ្ជានេះស្មុគស្មាញ ព្រោះថាមិនមែនគ្រប់គ្នាសុទ្ធតែមានការចងចាំល្អនោះទេ ប៉ុន្តែនេះជាជំហានអភិវឌ្ឍន៍ដ៏សំខាន់មួយ។ អ្នកប្រើប្រាស់អាចចុះឈ្មោះព័ត៌មានលម្អិតលិខិតឆ្លងដែននៅលើគេហទំព័រដើម្បី “តាមដានលឿន” ដំណើរការចូល ដូច្នេះគួរតែមានពាក្យសម្ងាត់ដែលអាចការពារព័ត៌មានរបស់អ្នក។
ក្រៅពីចំណុចទាំង ៣ ដែលបានបន្ថែមខាងលើ តម្រូវការឆ្លងដែនផ្សេងទៀតនៅតែដូចពីមុន។ ភ្ញៀវទេសចរណ៍ចុះឈ្មោះព័ត៌មានផ្សេងៗនៅលើគេហទំព័រ…។
… និងបង្ហាញលេខកូដ QR ដល់បុគ្គលិក។
តាមរយៈប្រព័ន្ធគេហទំព័រនេះ ល្បឿនឆ្លងដែនត្រូវបានពន្លឿន ហើយនេះជាដំណឹងល្អសម្រាប់អ្នកដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសនេះនាពេលខាងមុខ។
Sacchan