ការប្រកួតប្រជែងរវាងផលិតផលទាំងពីររបស់ Meiji តើអ្នកគាំទ្រក្រុម “ផ្សិត” ឬក្រុម “ឬស្សី”?

តើអ្នកគាំទ្រ Team Kinoko ឬ Team Takenoko? Kinoko និង Takenoko ជាប្រភេទអាហារសម្រន់ដ៏ពេញនិយមរបស់​ហាង Meiji ប្រទេស​ជប៉ុន និង​នៅ​តែប្រកួតប្រជែងដណ្តើមចំណែកទីផ្សារជាច្រើនទសវត្សរ៍មកនេះ។

Meiji ជាក្រុមហ៊ុនដែលមានប្រវត្តិយូរណាស់មកហើយ ដែលមានតាំងពីសម័យ Taisho ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនផលិតបានផលិតផលជោគជ័យជាច្រើន និងមានចំនួនអ្នកគាំទ្រនឹងន។ យ៉ាងណា មានផលិតផលពីរមើល​ទៅ​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែបែរជាធ្វើអោយអ្នកគាំទ្រ Meiji ត្រូវ​បែង​ចែក​ជា​ពីរ។

ដើមកំណើត “ផ្សិត” និង “ឫស្សី” 

ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៦ Meiji ល្បីជាមួយនឹងផលិតផលផលិតពីសូកូឡា។ របារសូកូឡា Meiji ត្រូវបានដាក់​បង្ហាញ​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩២០ ហើយនៅតែជាផលិតផលល្បីរហូតមកដល់សព្វថ្ងៃនេះ។ ក្រុមហ៊ុនក៏បានផលិត​ផលិត​ផល​មួយ​ចំនួន​ពី​ទឹក​ដោះ​គោ ក៏ដូចជាឱសថផងដែរ។ Meiji ក៏ជាក្រុមហ៊ុនជប៉ុនដែលជោគជ័យបំផុតនៅលើទីផ្សារអន្តរជាតិ ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅ APAC អឺរ៉ុប និងសហរដ្ឋអាមេរិក។

Meiji ដាក់ចេញផលិតផលជាច្រើនប្រភេទ ប៉ុន្តែក្នុងនោះមានផលិតផលពីរស្រដៀងគ្នា។ នោះគឺ Kinoko no Yama (きのこの山 – ភ្នំផ្សិត) និង Takenoko no Sato (たけのこの里 – ភូមិឫស្សី) ។

ដូចដែលឈ្មោះបានបង្ហាញ Kinoko no Yama ជាប្រភេទស្ករគ្រាប់រាងផ្សិត ដែលមានដងខ្លួនជានំខូឃី និងមួកសូកូឡា។ ចំណែក Takenoko ជា​ប្រភេទ​នំ​ខូឃី​រាង​មួក​ស្រោប​សូកូឡា។

ហេតុអ្វីបានជា “ផ្សិត” និង “ឫស្សី” ប្រកួតប្រជែងគ្នា?

ថ្វីត្បិតតែ Kinoko no Yama និង Takenoko no Sato ជាផលិតផលពីរផ្សេងគ្នា ម្ខាងគឺ cracker រីឯម្ខាងទៀតគឺ cookie snack ប៉ុន្តែវាមើលទៅមានលក្ខណៈស្រដៀងគ្នាខ្លាំង។ ការប្រកួតប្រជែងរវាង​ផលិតផល​ទាំង​ពីរ​នេះ​តាន​តឹង​រហូត​ដល់​ថ្នាក់​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា៖ ការប្រយុទ្ធ Kinoko-Takenoko (きのこたけのこ戦争; kinoko Takenoko senso) ។

ក្រុមហ៊ុនតែមួយហេតុ​អ្វីប្រកួតប្រជែងគ្នាយ៉ាងនេះ?

រូបភាពចំអក៖ ហេតុ​អ្វីត្រូវឈ្លោះគ្នាខណៈដែលអាចបង្កើតភ្នំផ្សិតភូមិឬស្សី។

ដំណើររឿងដូចតទៅ ក្នុងឆ្នាំ ១៩៦៩ Meiji ចាប់ផ្តើមលក់ Apollo ជាប្រភេទស្ករគ្រាប់ស្ត្របឺរី សូកូឡាមានរាងដូច Apollo 11 ។ ក្រោយមក ផលិតករ​របស់ Meiji ផ្តើមគំនិតបង្កើតរូបរាងផ្នែកខាងលើ Apollo ស្រដៀងទៅនឹងផ្សិត (kinoko) ។

នៅឆ្នាំ ១៩៧៥ ក្រោយពេលសាកល្បងជាបន្តបន្ទាប់ Kinoko no Yama ត្រូវបានផលិត។ ផលិតផលស្រាប់តែទទួលបាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង បួនឆ្នាំក្រោយមក យីហោនេះបន្តផលិត Takenoko no Sato ។

រហូតដល់ឆ្នាំ ២០០១ នៅពេលដែលការលក់របស់ Kinoko no Yama ចាប់ផ្តើមធ្លាក់ចុះ។ ដើម្បីដោះស្រាយបញ្ហា Meiji បានសម្រេចចិត្តទុកឱ្យ Kinoko និង Takenoko ប្រកួតប្រជែងគ្នាម្តង។

ការប្រកួតប្រជែងរវាង Kinoko និង Takenoko ចាប់ផ្តើម ហើយនៅពេលនោះក្លាយជារឿងកំប្លែងលើ Twitter ។ ផលិត​ផល​ទាំងពីរថែមទាំងប្រឈមមុខនឹងគ្នាក្នុង Splatoon! ឆ្នាំ ២០១៨ ។ រហូតមកដល់ពេលនេះ ប្រជាជនជប៉ុននៅ​តែ​រំជើប​រំជួល​យ៉ាង​ខ្លាំងចំពោះប្រធានបទ តើពួកគេគាំទ្រ ផ្សិត (Kinoko-ha) ឬឬស្សី (Takenoko-ha) ។

ជ័យជំនះបានទៅលើ Kinoko no Yama ឬ Takenoko no Sato?

ដើម្បីទទួលបានចម្លើយលឿនបំផុតត្រូវសួរអ្នកប្រើប្រាស់ Meiji បានធ្វើការស្ទង់មតិក្នុងឆ្នាំ ២០២០ ដែលទទួលបាន​ការ​ឆ្លើយតបជាង ៣០ម៉ឺន។

ជ័យ​ជម្នះ​ដែល​មាន​ឈ្មោះ​ថា Takenoko no Sato ជាមួយនឹងពិន្ទុជាក់ស្តែងនៅទូទាំងប្រទេស។ អ្នកស្រុក Fukushima ជា​មនុស្ស​តែ​ម្នាក់​គត់​ដែលនិយាយថាពួកគេចូលចិត្ត Kinoko no Yama ជាង។

តើអ្នកធ្លាប់ភ្លក់ប្រភេទទាំងពីរនេះដែរទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: