តោះរកមើលខ្លាឃ្មុំមួយក្បាលកំពុងលាក់ខ្លួនក្នុងរូបគំនូរឆ្នាំងភ្លើងបែបជប៉ុន

តើអ្នកធ្លាប់លេងហ្គេមស្វែងរករូបភាពដែរទេ? ថ្មីៗនេះ កម្រងសំណួររូបភាពដែលអ្នកប្រើគណនី Twitter ជប៉ុន Shimizu (@shiroiinu432) ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

រូបគំនូរឆ្នាំងភ្លើងបែបជប៉ុនមើលទៅពិតជាឆ្ងាញ់ណាស់ ជាមួយនឹងគ្រឿងផ្សំដូចជាសាច់ជ្រូក ប្រហិតត្រី តៅហ៊ូ shirataki ការ៉ុតជាដើម។ ទោះជាយ៉ាងណា ម្ចាស់រូបភាពបែរជានិយាយថា “មានខ្លាឃ្មុំមួយក្បាលកំពុងលាក់ខ្លួន” ក្នុង​ហ្នឹង។

តើអ្នកឃើញមានខ្លាឃ្មុំអត់?

Kakure-kuma???

តោះត្រៀមខ្លួនរកមើលចម្លើយ…

អ្នកមើលឃើញខ្លាឃ្មុំអត់?

ថ្វីត្បិតតែមើលឃើញចម្លើយទៅហើយ ប៉ុន្តែចូរយើងអានចម្លើយរបស់អ្នកប្រើគណនី Twitter ផ្សេងទៀត។

អញ្ចឹងសោះខ្លាឃ្មុំលាក់ខ្លួនព្រោះវាកំពុងត្រូវគេចម្អិន។

ចម្លើយនេះយ៉ាងម៉េចដែរ?

អត់ឃើញខ្លាឃ្មុំផង ឃើញតែជើងខ្លាឃ្មុំ អញ្ចឹងរាប់អត់?

តើអ្នករកឃើញខ្លាឃ្មុំដែរអត់? បើឃើញ តើត្រូវចំណាយពេលយូរដែរទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: