ការស្ទង់មតិបង្ហាញថា “សិស្សវិទ្យាល័យជប៉ុនចូលរួមសកម្មភាពកីឡា” មានកម្រិតទាបគួរឱ្យកត់សម្គាល់
អ្នកជំនាញបាននិយាយថាដល់ពេលដែលត្រូវផ្លាស់ប្តូរប្រព័ន្ធអប់រំហើយ។
កុមារជប៉ុនជាច្រើននាក់ស្រមៃចង់ក្លាយជាកីឡាករបេស្បល ឬកីឡាករបាល់ទាត់ ប៉ុន្តែក្តីស្រមៃនេះប្រែប្រួលនៅពេលដែលប្អូនៗឡើងវិទ្យាល័យ។
យោងតាមការស្ទង់មតិរបស់ NHK លើក្រុមកីឡាវិទ្យាល័យចំនួន ២៩ នៅទូទាំងប្រទេស ចំពោះចំនួនសមាជិកក្នុងក្លឹបកីឡាឈានដល់កម្រិតទាបបំផុត មានត្រឹម ៥៩,៥% សិស្សចូលរួមក្លឹបកីឡាប៉ុណ្ណោះ។
មូលហេតុមួយចំនួនត្រូវបានលើកឡើងដូចជាអត្រាកំណើតធ្លាក់ចុះ ចំនួនសិស្សតិច ដូច្នេះសមាជិកក៏តិចដែរ។ ចំណុចនេះបណ្តាលឱ្យមិនអាចបង្កើតក្រុមប្រកួតប្រជែង ឬមិនមានសមាជិកគ្រប់គ្រាន់ក្នុងការហ្វឹកហាត់។
ហេតុផលមួយផ្សេងទៀតស្ថិតលើសាលាផ្លាស់ប្តូរបទបញ្ជាត្រូវចូលរួមក្លឹបណាមួយទៅជាជ្រើសរើសដោយខ្លួន។ ជាទូទៅសកម្មភាពក្លឹបធ្វើឡើងក្រោយពេលចេញពីរៀន ឬចុងសប្តាហ៍ ចំណុចនេះមានន័យថាសិស្សជាច្រើនត្រូវកាត់បន្ថយពេលវេលាសម្រាក ដើរលេងសម្រាប់សកម្មភាពក្លឹប។ ប្រសិនបើមិនចូលចិត្ត វាដូចជាសម្ពាធសម្រាប់ប្អូនៗអញ្ចឹងដែរ។
អ្នកប្រើបណ្តាញសង្គមហាក់ដូចជាយល់ស្របនឹងលទ្ធផលនៃការស្ទង់មតិនេះ។
- ចូលរួមសកម្មភាពក្លឹបមិនត្រឹមតែអស់ប្រាក់ ថែមទាំងមានហានិភ័យ
- អនាគតហាក់ដូចជាមិនភ្លឺស្វាងនោះទេ
- កុមារជាច្រើនប្រហែលជាមិនចង់ពាក់ម៉ាស់លេងកីឡាឡើយ
- ដូច្នេះរកមធ្យោបាយទាក់ទាញប្អូនៗបន្ថែម ដូចជាកាត់បន្ថយសកម្មភាពក្លឹបមកត្រឹមពីរបីដងក្នុងមួយសប្តាហ៍ មួយម៉ោងម្តងប៉ុណ្ណោះ។
Sacchan