ខ្នើយរាងឆ្មា MeowEver ទាំងរូបរាង និងភាពកក់ក្តៅនាំមកនូវអារម្មណ៍ដូចឱបឆ្មាពិតៗ

ទាំងរូបរាង អារម្មណ៍កក់ក្តៅ ភាពទន់ភ្លន់ និងទម្ងន់របស់ឆ្មាត្រូវបានធ្វើត្រាប់តាមដូចជាឆ្មាពិតមួយក្បាល។

មិនមែនអ្នករាល់គ្នាស្រលាញ់ឆ្មាសុទ្ធតែចិញ្ចឹម​ឆ្មានោះទេ មនុស្សមួយចំនួនស្រលាញ់សត្វឆ្មា ប៉ុន្តែលក្ខខណ្ឌមិនអនុញ្ញាត​ឱ្យ​ចិញ្ចឹម​។ ឧទាហរណ៍​កន្លែង​ដែលពួកគេនៅហាមមិនអោយចិញ្ចឹម​សត្វ ឬខ្លួនគេមានប្រតិកម្មនឹងរោមឆ្មា មិន​មាន​លទ្ធភាព​ចិញ្ចឹម​ឆ្មា​ជាដើម។

ទោះជាយ៉ាងណា យើងម្នាក់ៗអាចទទួលបានភាពកក់ក្តៅរបស់ឆ្មា។

នេះហើយជាមូលហេតុ​ដែលពូករាងឆ្មា MeowEver ត្រូវបានផលិត។

ទំហំខ្នើយរាងឆ្មានេះស្មើនឹងទំហំឆ្មាពេលគេង សូម្បីតែកឆ្មាកោងដេកផ្អឹបលើម្ចាស់ក៏មានអារម្មណ៍ដូចពិតណាស់ដែរ។

ការផលិតត្រូវបានកែលម្អអោយមានអារម្មណ៍ដូចជារោមឆ្មាពិតៗ ដោយប្រើ “Eco Fur” ដែលរចនាដោយក្រុមហ៊ុនវាយនភណ្ឌ Okada នៅ Wakayama សរសៃអំបោះដែលប្រើសម្រាប់ធ្វើ MeowEver ទន់ល្មើយ រលោងជាងវត្ថុធាតុដើម​ផ្សេង​ទៀត។ នៅខាងក្នុងខ្នើយដាក់ថង់ Gel រក្សាកំដៅ ឧបករណ៍បំពងសំឡេងត្រាប់តាមចង្វាក់បេះដូង និង​សំឡេង​របស់​ឆ្មា ជួយ​បន្ថែម​ភាព​រស់​រវើក និងមានអារម្មណ៍ដូចពិត។

សង្ឃឹមថាអ្នកដែលស្រលាញ់ឆ្មាតែមិនអាចចិញ្ចឹម​ អាចរកទិញខ្នើយឆ្មាសិប្បនិម្មិតនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: