រឿងរ៉ាវស្នេហារបស់ Idol “ច្បាប់ហាមមិនអោយមានស្នេហា” របស់ក្រុម AKB48 មានពិតទេ?

ថ្មីៗនេះ សមាជិកក្រុម Okada Nana បានប្រកាសបញ្ចប់ការបណ្តុះបណ្តាល ដោយសារពាក្យចចាមអារ៉ាមមានស្នេហា។ ដំណឹងនេះកើតឡើង​បន្ទាប់​ពី​អ្នក​គ្រប់​គ្រង​ទូទៅ Mukaichi Mion បានអោយដឹង “ដល់ពេលដែលត្រូវពិចារណា​ឡើង​វិញ​ចំពោះ​​ច្បាប់​​ហាម​មិន​អោយ​​មាន​សេ្នហា” សម្រាប់​សមាជិក​ក្រុម។

អង្គភាពប្រតិបត្តិការរបស់ AKB48 បដិសេធច្បាប់ “ហាមមានស្នេហា” ប៉ុន្តែការបដិសេធនេះផ្ទុយនឹង​ព្រឹត្តិការណ៍កាល​ពី​មុន។ ជាក់ស្តែង Akimoto Yasushi ធ្លាប់បានផ្ទេរសមាជិកម្នាក់ចូលក្រុម HKT48 ព្រោះតែលាតត្រដាង​​រូប​​ថត​​ជា​​មួយ​​មិត្ត​​ប្រុស។ ក្នុងឆ្នាំ ២០១៣ សមាជិកម្នាក់ផ្សេងទៀតត្រូវកោរសក់ដើម្បីសុំទោសចំពោះពាក្យ​ចចាម​អារ៉ាម​​មាន​​ស្នេហា។

ម្យ៉ាងវិញទៀត ថ្វីត្បិតតែមិនមែនជាច្បាប់លាយលក្ខណ៍អក្សរ ច្បាស់ណាស់នេះជា “ច្បាប់បង្កប់” ដែលសមាជិកទាំងអស់ត្រូវតែយល់។ មានទំនាក់ទំនងស្នេហាអាចឈានទៅដល់ការបញ្ចប់​អាជីព​ជា Idol របស់​ពួក​គេ​ក្នុង​នាម​ជាសមាជិក​ក្រុម។

តើអាចលុបច្បាប់ហាមមិនអោយមានសេ្នហាដែរទេ?

ក្រុមអ្នកគាំទ្ររបស់ AKB48 និងក្រុម Idol ជប៉ុនភាគច្រើនជាបុរសវ័យកណ្តាល (បើតាម Yahoo News) ពួកគេមានចំណុចមួយហៅថា 疑似恋愛 (ក្តីស្រលាញ់ត្រាប់តាម) ចំពោះ Idol ដូច្នេះហើយអ្នកទាំងនេះងាយនឹងរំជួលចិត្តនៅពេលដែលដឹងថា Idol របស់​ខ្លួន​ស្រលាញ់​អ្នក​ផ្សេង។ ប្រសិនបើពិចារណាលើការលុបចោលច្បាប់ហាមមិនអោយមាន​សេ្នហា ចំណុច​នេះ​អាច​ជា​ហានិភ័យ​ហិរញ្ញ​វត្ថុ​ដ៏​ធំ​មួយ​ពេល​បាត់បង់ចំនួនអ្នកគាំទ្រ។

តើអ្នកគិតថាអាចផ្លាស់ប្តូរបានដែរទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: