អ្នកចូលចិត្តហូបឆ្នាំងភ្លើងរដូវរងា តោះមកមើលគន្លឹះក្រុមហ៊ុនផលិតអាហារជប៉ុនណែនាំវិធីទទួលទានស៊ុប
តើអ្នកយល់ថារដូវរងាជិតមកដល់ដែរទេ?
នៅពេលរដូវរងាមកដល់ យើងគួរតែបបួលគ្នាទៅហូបស៊ុបឆ្នាំងភ្លើង។ ទទួលទានឆ្នាំងភ្លើងត្រូវតែមានទឹកស៊ុប Dashi និងទឹកសុីអីវជប៉ុន រួមជាមួយនឹងគ្រឿងផ្សំដូចជាឆៃថាវ (Daikon) ប្រហិតត្រី Konjac តៅហ៊ូ ប្រហិត ស៊ុតស្ងោរ ។ល។ គឺជាមុខម្ហូបដែលពេញនិយមនៅរដូវរងា។ នៅជប៉ុនអ្នកអាចរកទិញស៊ុបក្តៅនៅគ្រប់ទីកន្លែង ដូចជាហាងលក់ទំនិញ តូបលក់អាហារ ឬចម្អិនដោយខ្លួនឯងនៅផ្ទះ។
Oden (ជាទូទៅប្រែថាស៊ុបឆ្នាំងភ្លើង ប៉ុន្តែតាមពិតទៅគឺជាសម្ល) ជាមុខម្ហូបជួយកម្តៅរាងកាយពេលរដូវរងាមកដល់។ ម្យ៉ាងវិញទៀត ល្អចំពោះសុខភាព និងមានរសជាតិខុសៗគ្នា។
ក្រោយពេលបរិភោគស៊ុបឆ្នាំងភ្លើងហើយ ជាធម្មតាយើងមិនអាចហុតទឹកស៊ុបក្នុងឆ្នាំងអស់នោះទេ។ ប្រជាជនជប៉ុនមានវិធីដោះស្រាយចំណែកដែលនៅសល់នេះ ដើម្បីជៀសវាងការខ្ជះខ្ជាយអាហារដែលគេហៅថា Shime ។ ជាទូទៅគេបន្ថែមបាយស ឬមីដើម្បីស្រូបយក umami (រសជាតិឆ្ងាញ់) ក្នុងទឹកស៊ុបឆ្នាំងភ្លើងដែលនៅសល់។
ទោះជាយ៉ាងណា ក្រុមហ៊ុនផលិតអាហារ Kibun បានណែនាំរបៀបទទួលទានផ្សេង។ រូបភាពដែលពួកគេបានបង្ហោះលើបណ្តាញសង្គមបានធ្វើឱ្យអ្នកនិយមចូលចិត្ត Oden ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើតាម Kibun បាយ និងមីមិនមែនជាម្ហូបដែលសាកសមបំផុតជាមួយ Shime នោះទេ ប៉ុន្តែ Tofu (តៅហ៊ូ)។
https://twitter.com/kibun_kitchen/status/1592368373245308929?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1592368373245308929%7Ctwgr%5E2900b8e2fdbf7cf35f1aa95484546aa3f283ebcd%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F151748.html
ដុំតៅហ៊ូធំដែលអ្នកកំពុងមើលឃើញក្នុងរូបភាពគេហៅថា Momendōfu (តៅហ៊ូរឹង)។ តៅហ៊ូមួយដុំនេះមិនបែកខ្ទេចក្នុងពេលស្រូបយករសជាតិដែលនៅសល់ក្នុងឆ្នាំងភ្លើងឡើយ។ ជាការពិតណាស់ អ្នកក៏អាចទទួលទានតៅហ៊ូទន់ដែរ គ្រាន់តែមើលទៅមិនសូវស្អាត។ Kibun ក៏បានប្រាប់អ្នកថា គួរតែបិទភ្លើងពេលតៅហ៊ូពុះ ដូច្នេះតៅហ៊ូអាចស្រូបយករសជាតិកាន់តែច្រើន។
Sacchan