គំនិតប្លែកតែល្អបំប្លែងទឹកស៊ុប Ramen ដែលនៅសល់ទៅជាឥន្ធនៈផ្គត់ផ្គង់ថាមពលដំណើរការរថភ្លើង
និយាយតាមត្រង់ដំណើរការដោយទឹកស៊ុប Tonkotsu ដែលហូបនៅសល់។
ជាការពិតណាស់ មិនមែនមនុស្សគ្រប់គ្នាពេលទទួលទានមីស៊ុបតែងតែហុតទឹកស៊ុបក្នុងចានអស់នោះទេ ហើយភាគច្រើនហុតទឹកស៊ុបនៅសល់។
ទោះជាយ៉ាងណា បញ្ហាខ្ជះខ្ជាយជារឿងដែលជៀសមិនរួចទេ។ សំណាង នៅជប៉ុនមានក្រុមហ៊ុនមួយមានជំនាញខាងបំប្លែងទឹកស៊ុបនៅសល់ទៅជាឥន្ធនៈ ដែលអាចដំណើរការរថភ្លើងទាំងមូលបាន។
ថ្មីៗនេះ ឥន្ធនៈដែលបានមកពីទឹកស៊ុប Ramen អាចផ្គត់ផ្គង់ថាមពលដល់រថភ្លើងសម្រាប់មើលទេសភាពដែលមានឈ្មោះថា Takachiho Amaterasu ក្នុងតំបន់ Kyushu ។
Masumi Nishida ជាប្រធានរបស់ Nishida Logistics ជាក្រុមហ៊ុនដឹកជញ្ជូនដែលមានមូលដ្ឋាននៅ Fukuoka ។ ប្រហែល ១០ ឆ្នាំមុន Nishida បានជជែកជាមួយអតិថិជនដែលជាម្ចាស់ភោជនីយដ្ឋាន Ramen tonkotsu (Ramen សាច់ជ្រូក) ប្រភេទមីល្បីឈ្មោះនៅ Fukuoka ។ នៅពេលដែលម្ចាស់ភោជនីយដ្ឋាននិយាយប្រាប់ Nishida ចំពោះការចំណាយលើក្រុមហ៊ុនកែច្នៃទឹកស៊ុប Ramen ដែលនៅសល់ ហើយ Nishida ឆ្ងល់ថាតើសំណល់ដែលនៅសល់អាចយកទៅផលិត Biodiesel បានដែរអត់។
Nishida Logistics បានដំឡើងឧបករណ៍នៅភោជនីយដ្ឋានសម្រាប់ចាក់ទឹកស៊ុប Ramen ដែលនៅសល់ចូលទៅក្នុងដើម្បីបំបែកខ្លាញ់ជ្រូក បន្ទាប់មកអាចប្រើសម្រាប់ផលិតឥន្ធនៈ Biodiesel ។ ឥន្ធនៈដែលមានប្រភពមកពី Ramen ត្រូវបានលាយជាមួយនឹង Biodiesel ផលិតចេញពីប្រេងចៀន Tempura ដែលប្រើរួច។ Biodiesel លាយបញ្ចូលនឹងប្រភពអាហារជប៉ុន ដែលឥឡូវនេះផ្គត់ផ្គង់ថាមពលប្រហែលពាក់កណ្តាលឡានចំនួន ១៧០ គ្រឿងរបស់ក្រុមហ៊ុន។
ចាប់តាំងពីពេលនោះមក Nishida Logistics ចាប់ផ្តើមផ្គត់ផ្គង់ Biodiesel Ramen/Tempura ទៅដល់ក្រុមហ៊ុនផ្សេងៗទៀត។ នៅខែសីហាផ្លូវដែក Takachiho Amaterasu បានក្លាយជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជនរបស់ពួកគេ។
https://twitter.com/MFKM_WFWF/status/1594490803594080256?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1594490803594080256%7Ctwgr%5E91823ac2624e6db22f93bf8946f8a5a59ba4bb8f%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F151756.html
រហូតមកដល់ពេលនេះ ការផ្លាស់ប្តូរពី diesel ធម្មតាទៅជា Biodiesel នៅតែដំណើរការយ៉ាងរលូន មិនមានបញ្ហាអ្វីកើតឡើងនោះទេ។ Biodiesel ថ្មីបញ្ចេញផ្សែតិច ដែលអនុញ្ញាតឱ្យអ្នកដំណើរអាចរីករាយជាមួយនឹងទេសភាពភ្នំ ទន្ទឹមនឹងនេះកាត់បន្ថយការបំភាយឧស្ម័នដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ មនុស្សជាច្រើនថែមទាំងនិយាយថារថភ្លើងធុំក្លិនបាយឆា ឬក្លិន Ramen កំពុងចម្អិន។
Sacchan