Ritsu Doan កីឡាករ​ជប៉ុន​ដែលទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល

Ritsu Doan កីឡាករ​ជប៉ុន​ដែល​បាន​ទាត់បញ្ចូល​ទី​ពេល​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក្នុង​ការ​ប្រកួត World Cup ២០២២ ។

ក្រុមកីឡាករជប៉ុនបានបង្កការភ្ញាក់ផ្ញើយ៉ាងខ្លាំងនាយប់ថ្ងៃទី ២៣ ខែវិច្ឆិកា ដោយបានយកឈ្នះអាល្លឺម៉ង់ក្នុងការប្រកួត World Cup ឆ្នាំ ២០២២ នេះ។ កីឡាករ Ritsu Doan អាយុ ២៤ ឆ្នាំត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិហៅថា “វីរបុរស​” ព្រោះតែបានស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យបំផុត។ ហើយ​កីឡា​ករ​រូប​នេះ​ក៏ធ្លាប់ត្រូវបានទំព័រ Guardian (អង់​គ្លេស) ជ្រើស​រើស​បញ្ចូល​ក្នុង​បញ្ជីកីឡាករវ័យក្មេងទាំង ៥០ រូបដែលមានសក្តានុពលនៃកីឡាបាល់ទាត់ពិភព​លោក។

នៅពេលចូលរួមព្រឹត្តិការណ៍ Ritsu Doan ចូលចិត្តស្លៀកអាវធំជាមួយអាវយឺតខ្មៅ ឬស។

កីឡាករ Ritsu Doan ចូលចិត្តសម្លៀកបំពាក់បែបសាមញ្ញ កម្រស្លៀកពាក់ឆើតឆាយ ឬរួមបញ្ចូលសម្លៀកបំពាក់ច្រើនណាស់។

បើតាម Nikkan Sports កីឡាករ Ritsu Doan យកចិត្តទុកដាក់លើម៉ូដសក់ ហើយម៉ូដសក់របស់កីឡាករក៏ត្រូវបានអ្នកគាំទ្រជាច្រើនកាត់តាមផងដែរ ព្រោះមើលទៅក្មេងជាងវ័យ និងសុភាពបុរស។

កីឡាករ Ritsu Doan ពេលកំពុងបង្ហាញម៉ូដសម្រាប់ទស្សនាវដ្តី។

ប្រភពរូបភាព៖ Instagram Ritsu Doan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: