សរសើរចំពោះទង្វើល្អ “អ្នកគាំទ្របាល់ទាត់ជប៉ុន” នាំគ្នាប្រមូលសំរាមមុនពេលចាកចេញ
អ្នកគាំទ្របាល់ទាត់ជប៉ុនបន្តទាក់ទាញចំណាប់អារម្មណ៍ដោយសារសកម្មភាពឆ្លៀតសម្អាតកីឡដ្ឋាន Al Bayt នៅ Al Khor ប្រទេស Qatar ក្រោយការប្រកួតបើកសម្ភោធរវាង Qatar និង Ecuador ។
សកម្មភាពដ៏មានតម្លៃនោះត្រូវបាន YouTuber Bahrain Omar Al-Farooq ចែករំលែកនៅលើ Twitter និង Instagram ។ Video ត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស និងទទួលបានអ្នកចូលមើលជាង ២ លាន។
អ្នកប្រើគណនី Instagram ម្នាក់បានបញ្ចេញមតិ “ពួកគេមានតម្លៃរបស់ខ្លួន និងធ្វើបានល្អដោយបន្តទង្វើនេះដល់កូនចៅរបស់ពួកគេ។ នេះជាមូលហេតុដែលយើងមើលឃើញសកម្មភាពរបស់ជនជាតិជប៉ុន មិនត្រឹមតែរដូវកាលនេះប៉ុណ្ណោះទេ រួមទាំងរដូវកាលមុនផងដែរ” ។
https://twitter.com/omr94_/status/1594614463298416641?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1594614463298416641%7Ctwgr%5E089c925223f6a6ed000e9cbc0e987eff550e6f7c%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F151760.html
“សង្ឃឹមថាជនជាតិអារ៉ាប់យើងអាចយកតម្រាប់តាមចំណុចនេះ ហើយសម្អាតកន្លែងអង្គុយរបស់ខ្លួនមុនពេលចាកចេញ ជាជាងរង់ចាំអ្នកសម្អាតមកដល់” ។
អ្នកគាំទ្របាល់ទាត់ជប៉ុនមិនត្រឹមតែរើសសំរាមនៅកន្លែងអង្គុយរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងដើរជុំវិញកន្លែងអ្នកទស្សនាដើម្បីរើសសំរាម រួចដាក់ក្នុងថង់សំរាមដែលពួកគេយកតាម។
អ្នកគាំទ្រម្នាក់ទៀតបាននិយាយថា “ពួកគេមិនបានរើសសំរាមដើម្បីអោយគេថតនោះទេ” ។
អ្នកគាំទ្របាល់ទាត់ជប៉ុនធ្លាប់បង្កការចាប់អារម្មណ៍ដោយសារសកម្មភាពល្អមួយនេះក្នុងឆ្នាំ ២០១៨ ក្រោយការប្រកួតក្រុមរបស់ពួកគេជាមួយ Colombia ក្នុងព្រឹត្តិការណ៍ FIFA World Cup ដែលប្រារព្ធធ្វើឡើងនៅប្រទេសរុស្ស៊ី។
ទង្វើដ៏គួរអោយសរសើរនេះបានជម្រុញទឹកចិត្តដល់អ្នកគាំទ្របាល់ទាត់មកពីប្រទេសផ្សេងទៀត នៅរៀបចំកន្លែងអង្គុយរបស់ខ្លួន។
Sacchan