ប៉ូលីសជប៉ុនព្រមានជ្រូកព្រៃថា “កុំចូលមកជិត បើមិនដូច្នេះទេ ខ្ញុំនឹងបាញ់” ជម្នះទាំងរបាំងភាសារវាងមនុស្ស និងសត្វ

នៅប្រទេសជប៉ុនចំណុចដែលពិសេសបំផុតគឺអត្រាឧក្រិដ្ឋកម្មទាប បើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។ ប៉ូលិស​ជប៉ុនយកកាំភ្លើងតាម ប៉ុន្តែកម្រណាស់ដែល​ពួកគេ​ប្រើកាំភ្លើងពេល​បំពេញ​កាតព្វកិច្ច មិន​ថា​គោល​ដៅ​របស់​ពួក​គេ​ជា​មនុស្ស ឬ​សត្វ។

ថ្មីៗនេះ វិធីដោះស្រាយស្ថានការណ៍របស់​មន្ត្រី​ប៉ូលិស​នៅ Nagoya បានទាក់ទាញការចាប់អារម្មណ៍។ ប្រជាជនធម្មតា​មួយ​ក្រុម​កំពុង​ត្រូវ​គំរាម​កំហែង ហើយប៉ូលិស​បាន​បញ្ចុះបញ្ចូលគោលដៅ​វាយប្រហារ​ថយក្រោយដោយ​ជោគជ័យ​។ ជាពិសេស​គោល​ដៅ​វាយ​ប្រហារ​លើក​នេះ​ជាជ្រូកព្រៃមួយក្បាល។

វេលាម៉ោងប្រហែល ២ៈ៤០ នាទីរសៀល ជ្រូកព្រៃពីរក្បាលបានបង្ហាញខ្លួននៅ Moriyama, Nagoya នៅតំបន់មាត់ទន្លេក្បែរផ្ទះប្រជាពលរដ្ឋ។ នេះ​ជា​បាតុភូត​ចម្លែក​មួយ​ព្រោះ​តំបន់​នេះ​ជា​ធម្មតា​មិន​មាន​សត្វ​ព្រៃទេ។ ប៉ូលិសបានបញ្ជូនមនុស្សទៅកន្លែងកើតហេតុដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ និងដោះស្រាយសត្វព្រៃ។ ជ្រូកព្រៃមួយក្បាលក្នុងចំណោម​ជ្រូក​ព្រៃ​ទាំងពីរមានប្រវែងប្រហែល ១ ម៉ែត្រ បានចាប់​ផ្តើម​គំរាម​វាយ​ប្រហារ​ក្រុម​មនុស្ស​ប្រមាណ​ ១០ នាក់។ មន្ត្រី​​ប៉ូលិស​ ៣៦ ត្រូវ​​បាន​​បញ្ជូន​​ទៅ​​ដោះ​ស្រាយ​ស្ថានការណ៍។

ដំបូង​គាត់​ដក​កាំភ្លើង​ខ្លី​ចេញ ហើយ​ស្រែក​ខ្លាំងថា “ខ្ញុំ​នឹង​បាញ់​” ក្រោយមកប្រាប់អោយជ្រូកព្រៃចាកចេញ។ មិនដឹង​ថា​មក​ពី​កម្លាំង​វេទមន្តអ្វីទេ សត្វទាំងពីរហាក់ដូចជាយល់ភាសាមនុស្ស ហើយរត់ទៅយ៉ាងលឿនចូលទៅក្នុងគុម្ព​ព្រៃ។

អ្នកមើលមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានភាពនេះ ក្រៅពីចូលចិត្តវិធីដោះស្រាយរបស់ប៉ូលិស ពួក​គេ​ក៏​កោត​សរសើរ​សមត្ថភាព​ចេះ​ស្តាប់​ភាសា​មនុស្ស​របស់ជ្រូកព្រៃទាំងពីរក្បាលផងដែរ។

ថ្វីត្បិតតែប៉ូលិសខាង​លើ​អាច​ជម្នះ​ឧបសគ្គ​ភាសា​បាន​ក៏​ដោយ ក៏អាជ្ញាធរមូលដ្ឋាននៅតែព្រមានប្រជាពលរដ្ឋឱ្យប្រុង​ប្រយ័ត្ន​ចំពោះ​ជ្រូក​ព្រៃ និងត្រូវរក្សាគម្លាតពេលឃើញពួកវា។

សត្វព្រៃអាចជាគោលដៅដែលគ្រោះថ្នាក់បំផុត ជៀសឆ្ងាយពីជ្រូកព្រៃមិនត្រឹមតែជួយការពារខ្លួនអ្នកប៉ុណ្ណោះទេ ថែម​ទាំង​ការ​ពារ​សត្វ​ព្រៃ​ពី​ការ​​សម្លាប់ផង​ដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: