ទៅលេងជប៉ុនអាចទិញទុកជាវត្ថុអនុស្សាវរីយ៍បានកាបូបស្ពាយមានរូបតំណាងតំបន់នីមួយៗនៅជប៉ុន
តើអ្នកដឹងទេថានៅជប៉ុនតំបន់មួយណា ដាំ Bonsai ច្រើនជាងគេ? ឬកន្លែងណាមានទីសក្ការបូជា Shinto ច្រើនជាងគេនៅប្រទេសជប៉ុន?
មិនចាំបាច់រកមើលវែងឆ្ងាយនោះទេ គ្រាន់តែក្រឡេកមើល Series កាបូបស្ពាយចំហៀងដែលទើបតែចេញថ្មីរបស់ Daiso ប៉ុណ្ណោះ (ហាង ១០០ យ៉េនល្បីនៅប្រទេសជប៉ុន) អ្នកប្រាកដជារកបានចម្លើយ។
ចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា ហាង Daiso ចាប់ផ្តើមដាក់លក់កាបូបស្ពាយ Tote ទាំង ៤៧ Series ដែលបង្ហាញពីភាពខុសគ្នានៃខេត្តនីមួយៗក្នុងប្រទេសជប៉ុន។ កាបូបនីមួយៗមានរូបគំនូរដែលគូរដោយវិចិត្រករ Yutanpo Shirane ។
ឧទាហរណ៍គ្រប់គ្នាដឹងថា Hokkaido ជាកន្លែងត្រជាក់ជាងគេនៅជប៉ុន ផ្ទុយពី Okinawa ដែលតែងតែមានពន្លឺថ្ងៃ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែដឹងថា Hokkaido ជាកន្លែងដែលមានកោះគ្មានមនុស្សរស់នៅធំបំផុតនៅប្រទេសជប៉ុនឡើយ (Ashima Oshima) ឬ Okinawa ជាកន្លែងដែលមានអត្រាកំណើតច្រើនជាងគេក្នុងប្រទេសនោះទេ។
ស្រដៀងគ្នាដែរ មនុស្សជាច្រើនដឹងថា Akita ជាកន្លែងដែលមានពូជឆ្កែ Akita ប៉ុន្តែរូបភាពឆ្កែ Akita កំពុងដេកនៅជិតម្ចាស់បង្ហាញពី “ការពិត” ដែលមិនមែនគ្រប់គ្នាសុទ្ធតែដឹងទេ គឺថាអ្នកស្រុក Akita គេងយូរជាងអ្នករស់នៅតំបន់ផ្សេងទៀត។
ចំណុចមួយចំនួនទៀតដូចជា Gifu ជាកន្លែងផលិតកាំបិតផ្ទះបាយ ដែលធ្លាប់ជាកន្លែងល្បីដោយសារភូមិផ្សារដាវនៅសម័យបុរាណ។
តើអ្នកដឹងទេថា Miyazaki ជាកន្លែងផលិត bokuto ច្រើនជាងគេដែរទេ? (bokuto គឺជាដាវហាត់ក្បាច់គុន) ។
ប្រាកដណាស់គ្មាននរណាម្នាក់ភ្ញាក់ផ្អើលទេពេលដឹងថា Osaka ជាកន្លែងដែលទទួលទាន Takoyaki ច្រើនជាងគេក្នុងប្រទេស។
ម្យ៉ាងតើអ្នកដឹងទេថា Saitama ជាកន្លែងនៅជិតទីក្រុងតូក្យូ ជាកន្លែងផលិតការ៉េមច្រើនជាងគេនៅជប៉ុន?
Fact មួយចំនួនទៀតដូចជា Yamanashi ជាកន្លែងដែលមានដើមសាគូរ៉ាចំណាស់ជាងគេនៅប្រទេសជប៉ុន ឬ Niigata ជាតំបន់ដែលមានទីសក្ការបូជា Shinto ច្រើនជាងគេ Kagawa ជាកន្លែងមាន Bonsai ច្រើនបំផុត Hiroshima ជាកន្លែងមាន Jungle Gym ច្រើន (តំបន់ដែលមានល្បែងហាត់ប្រាណច្រើនជាងគេ) នៅប្រទេសជប៉ុន…
Tote ទាំងនេះមានតម្លៃត្រឹមតែ ១០០ យ៉េនប៉ុណ្ណោះ ផលិតដោយ ៥៦% អំបោះដែលអាចកែច្នៃឡើងវិញបាន។ ទោះជាយ៉ាងណា អ្នកអាចរកទិញកាបូបដែលមានរូបភាពតំបន់មួយនៅហាង Daiso ក្នុងស្រុកប៉ុណ្ណោះ ដោយសារមូលហេតុនេះមនុស្សជាច្រើនចូលចិត្តធ្វើដំណើរទៅតំបន់ផ្សេងៗគ្នា ហើយឈានចូលហាង Daiso នៅកន្លែងដែលពួកគេបានទៅដល់។
Sacchan