ជប៉ុនប្រើ Drone ហោះល្បាត និងត្រួតពិនិត្យស្ថានភាពសត្វព្រៃបង្កគ្រោះថ្នាក់ដល់អ្នកស្រុក
សត្វព្រៃបំផ្លិចបំផ្លាញ បង្កគ្រោះថ្នាក់ដល់អ្នកស្រុក ជារឿងដែលច្រើនតែកើតឡើងនៅតំបន់ជាយក្រុង។ មិនត្រឹមតែប៉ុណ្ណឹង ជប៉ុនកំពុងប្រឈមនឹងកំណើនជ្រូកព្រៃ និងសត្វព្រៃជាច្រើនផ្សេងទៀត។ ទោះបីជាមានវិធានការដូចជាប្រើរបង អន្ទាក់ជាដើម ប៉ុន្តែស្វា ក្តាន់ ជ្រូកព្រៃនៅតែអាចបង្កការខាតបង់យ៉ាងច្រើនដល់កសិករ។
បញ្ហាមួយផ្សេងទៀត គឺថាអ្នកប្រមាញ់ក៏កាន់តែចាស់ទៅតាមទំនោរប្រជាជនប្រទេសនេះ ក្រៅពីមិនមានអ្នកបន្តមុខរបរ សុខភាពក៏ថយចុះបន្តិចម្តងៗ មិនអាចបន្តការងារដែលគ្រោះថ្នាក់នេះ។
តំបន់មួយចំនួនត្រូវបង្កើត “Drone ប្រមាញ់” ដោយ Drone ទាំងនេះនឹងត្រាប់តាមសំឡេងព្រុស ទាក់ទាញសត្វព្រៃឆ្ពោះទៅរកអ្នកប្រមាញ់។
ទន្ទឹមនឹងនេះ Drone ចាប់យករូបភាពជួយអោយកសិករក្នុងស្រុកយល់កាន់តែច្បាស់ពីប្រសិទ្ធភាព និងស្វែងរកវិធានការដោះស្រាយ។ ការដែល Drone ចាប់យករូបភាពជួយអោយកសិករអាចជៀសវាងហានិភ័យប្រឈមមុខនឹងសត្វព្រៃកំពុងរកចំណី។
Drone ត្រូវបានបំពាក់ដោយអុីនហ្វ្រារ៉េដនៅពេលយប់ ដែលអនុញ្ញាតឱ្យការចូលទៅជិតកាន់តែងាយ។ ដូច្នេះហើយអ្នកប្រមាញ់អាចរៀបចំផែនការវាយប្រហារ និងគ្រប់គ្រងសត្វព្រៃបានកាន់តែច្បាស់។
Sacchan